跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៣ឆ្នាំ

历史原文 · 暂无当前语言译文

(ខេត្តព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៣ឆ្នាំ នៅវេទិកា៧មករា (វិមានឯករាជ្យ) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងពិធីនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះអង្គប្រសូតនៅថ្ងៃអង្គារិ៍ ទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃច័ន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយទទួល ព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ»។

គូសបញ្ជាក់ដែរថា ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំឱ្យបណ្តារមន្ទីអង្គភាពទាំងអស់ក្នុងខេត្តព្រះសីហនុ ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា «ព្រះបរមរតនកោដ្ឋ ដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកឱ្យ បានសមរម្យ ព្រមទាំងណែនាំដល់បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន រៀបចំឱ្យបានដូចៗគ្នា និងបំផុសប្រជាពលរដ្ឋ ឱ្យលើកទង់ជាតិគ្រប់គេហដ្ឋាន។ លើសពីនោះ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ កែវ ដារ៉ា

评论

正在加载评论…