跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមហ៊ុនមួយរបស់ចិនចាយទុនរាប់លានដុល្លារសាងសង់អាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់នៅខេត្តកំពង់ស្ពឺ

历史原文 · 暂无当前语言译文

ដោយសារការរីកចម្រើនផ្នែករោងចក្រសហគ្រាស បានបង្កឱ្យមានការប៉ះពាល់ទៅដល់បរិស្ថានទឹកស្អាត និងជីវចម្រុះ។ លោក ស្រ៊ុន ស្រ៊ន អភិបាលរងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែតុលា បានបង្ហើបប្រាប់ថា គម្រោងចម្រោះទឹកស្អាតមួយរបស់ក្រុមហ៊ុន BUCG Co.Ltd នៃប្រទេសចិន បានសម្រេចទម្លាក់ទុនរាប់លានដុល្លារ ដើម្បីកសាងអាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ដែលនឹងចាប់ដំណើរការនៅដើមឆ្នាំ២០២៦។ បើតាមអភិបាលរងខេត្ត បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសសរុបប្រមាណ ១,៤៥៨រោងចក្រសហគ្រាស និងមានកម្មករកម្មការិនីកំពុងបម្រើការប្រមាណជិត ៣០ម៉ឺននាក់ ហើយចំនួននេះនឹងមានការកើនឡើងបន្ថែមទៀត ខណៈរោងចក្រសហគ្រាសមួយចំនួនបាននិងកំពុងសាងសង់ និងខ្លះទៀតសាងសង់រួចត្រៀមបើកដំណើរការ។

រោងចក្រចម្រោះទឹកកង្វក់នេះ គ្រោងសាងសងឡើងនៅក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីចម្រោះទឹកកខ្វក់ចេញពីរោងចក្រសហគ្រាសទាំងអស់ក្នុងខេត្តលើផ្ទៃដីប្រមាណជិត ៣០ហិកតា។ លោក ស្រ៊ុន ស្រ៊ន បានឱ្យដឹងទៀតថា នៅថ្ងៃនេះអាជ្ញាធរខេត្តបានដឹកនាំមន្ទីរជំនាញពាក់ពន្ធ័ចុះពិនិត្យ និងស្រង់ទិន្នន័យនៃផលប៉ះពាល់ប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែងក្នុងផ្ទៃអាងដែលត្រូវអនុវត្តគម្រោងនេះ។ ដូច្នេះ ទៅថ្ងៃមុខរាល់ទឹកកខ្វក់ទាំងអស់ដែលចេញពីរោងចក្រ សហគ្រាសនឹងត្រូវប្រមូលយកទៅចម្រោះយ៉ាងស្អាត រួចទើបបង្ហូរចេញទៅកាន់ទីវាល ដោយអាចប្រើប្រាស់ទឹកនេះយកទៅស្រោចដំណាំបានមិនបង្កផលប៉ះពាល់ដល់សុខភាពដំណាំឡើយ។

លោកអភិបាលរងខេត្ត បានក្រើនរំឭក និងអំពាវនាវដល់ប្រជាពលរដ្ឋដែលបាននិងកំពុងអាស្រ័យផលក្នុងផ្ទៃអាងនេះកុំបង្កការរំខានដល់ដំណើរការវាស់វែងរបស់ក្រុមការងារជំនាញ។ ប្រសិនការវាស់វែងនេះមានការពាក់ព័ន្ធទៅនិងដីអាស្រ័យផល សូមប្រជាពលរដ្ឋនាំគ្នាមកដាក់ពាក្យតវ៉ាជាមួយក្រុមការងារដែលស្ថិតនៅទីតាំងនោះ ឬមករដ្ឋបាលខេត្តដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដើម្បីឱ្យអាជ្ញាធរដោះស្រាយសំណងជូន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…