跳至正文
西哈努克省电视台 · 官方网站
登录

ថៃនឹងដោះលែងទាហានខ្មែរទាំង១៨នាក់មកវិញបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខា

历史原文 · 暂无当前语言译文

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ថៃបានសន្យាថានឹងដោះលែងទាហានខ្មែរទាំង១៨នាក់ភ្លាមក្រោយកិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខានៅចុងខែតុលានេះ។ បន្ទាប់ពីត្រឡប់មកពីប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១៨ ខែតុលានេះ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងប្រាប់ទូរទស្សន៍ជាតិកម្ពុជាថា៖ «ភាគីថៃនឹងដោះលែងដោយមិនរង់ចាំនូវទាហានយើងទាំង១៨នាក់ដែលត្រូវចាប់ខ្លួនក្រោយមួយថ្ងៃនៃបទឈប់បាញ់ចូលជាធរមានម្ល៉េះ»។ ការលើកឡើងនេះគឺបន្ទាប់ពីឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបញ្ចប់កិច្ចប្រជុំចតុភាគី កម្ពុជា ថៃ ម៉ាឡេស៊ី និងអាមេរិក នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ គួររំលឹកថា គិតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ គឺមានរយៈពេល៨១ថ្ងៃហើយដែលទាហានខ្មែរទាំង១៨នាក់ត្រូវបានទាហានថៃចាប់និងឃុំខ្លួន ។ ចំណែក កិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា និងថៃ ដែលមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើជាសាក្សីនោះនឹងត្រូវចុះហត្ថលេខានៅចុងខែតុលានេះនៅប្រទេសម៉ាឡេស៊ី៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…