跳至正文
西哈努克省电视台 · 官方网站
登录

ប្រទេសចិនកាន់តែត្រូវបានសម្លឹងមើលពីសំណាក់ពិភពលោកខណៈព្រឹត្តិការណ៍ពិព័រណ៍ឧទ្ធម្ភាគចក្រចិនលើកទី៧ បានបិទបញ្ជប់

历史原文 · 暂无当前语言译文

摘要

Please click this link to get more information

កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅនេះនៅទីក្រុងធានជីនព្រឹត្តិការណ៍ពិពណ៌ឧទ្ធម្ភាគចក្រចិនលើកទី៧បានបិទបញ្ចប់ ដោយទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនទៅលើយន្តហោះទំនើបៗ និងមានទាំងប្រភេទយន្តហោះដែលទាក់ទាញអ្នកទស្សនាជាច្រើនរាប់ម៉ឺននាក់ និងបានកត់សម្គាល់ពីការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងវិស័យអាកាសចរណ៍កម្ពស់ទាបរបស់ប្រទេសចិន។ 

ព្រឹត្តិការណ៍ពិពណ៌រយៈពេល៤ថ្ងៃនេះក៏បានបង្ហាញជាសាធារណៈដែរនូវគំរូយន្តហោះចំនួន៥២គ្រឿង រួមទាំងប្រភេទឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក (UAVs) និងយន្តហោះអណ្តែតលើអាកាស និងចុះចត (eVTOL) ប្រភេទអគ្គិសនី ដោយទាក់ទាញអ្នកទស្សនាសរុបចំនួន៧ម៉ឺននាក់។ វាក៏បានបង្ហាញពីតំបន់តាំងពិព័រណ៍សេដ្ឋកិច្ចរយៈកម្ពស់ទាបក្នុងទីក្រុងធានជីនដែលបានពង្រីក និងបង្ហាញឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿងទៀត មានដូចជាឧទ្ធម្ភាគចក្រស៊ីវិល និងយន្តហោះរយៈកម្ពស់ទាប ឧទ្ធម្ភាគចក្រវាយប្រហារប្រភេទ Z-20T ជាដើម។ អ្នកចូលរួមក្នុង ព្រឹត្តិការណ៍បានលើកឡើងថា វាពិតជាអស្ចារ្យខ្លាំងណាស់ មិនគួរឱ្យជឿនោះទេ ប្រទេសចិនរបស់យើងពិតជារឹងមាំណាស់នៅក្នុងពិភពលោក។ 

ក្នុងនោះដែរក្រុម Fenglei ដែលជាក្រុមបង្ហាញឧទ្ធម្ភាគចក្រប្រដាប់អាវុធតែមួយគត់របស់យោធាចិន បានបញ្ជូនឧទ្ធម្ភាគចក្រចំនួន១១ម៉ូដែល ដើម្បីធ្វើការតាមស្តង់ជាច្រើននៅក្នុងកម្មវិធីបង្ហាញតាមផ្លូវអាកាស ដែលក្នុងនោះមានឧទ្ធម្ភាគចក្រ Z-20T ដែលជាឧទ្ធម្ភាគចក្រវាយប្រហារបន្ទាប់របស់ Z-20 របស់ប្រទេសចិន។ សូមបញ្ជាក់ថាយន្តហោះប្រភេទ Z-20T បង្ហាញខ្លួនជាលើកដំបូងជាមួយនឹងអាកាសយានិក និងការបាញ់កាំជ្រួច សុទ្ធតែគួរអោយចាប់អារម្មណ៍ទាំងអស់ដែលធ្វើឲ្យប្រទេសចិនកាន់តែត្រូវបានសម្លឹងមើលពីសំណាក់ពិភពលោក៕ 

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…