跳至正文
西哈努克省电视台 · 官方网站
登录

ការផ្ដល់សេវារដ្ឋបាល ក្នុងវិស័យទេសចរណ៍ នៅរដ្ឋបាលថ្នាក់ ក្រុង ស្រុក ខណ្ឌ គឺមានសារៈសំខាន់ ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ត

历史原文 · 暂无当前语言译文

摘要

Please clink this link to get more information

(ខេត្តព្រះសីហនុ)៖ ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តមុខងារដែលបានផ្ដល់សេវារដ្ឋបាល ក្នុងវិស័យទេសចរណ៍ នៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដើម្បីក្នុងការងារលទ្ធផលចុះគាំទ្របច្ចេកទេសនៅការិយាល័យច្រកចេញតែមួយទៅដល់រាជធានី ខេត្តចំនួន ៨ រួមមាន(រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, កំពត, កោះកុង, កំពង់ស្ពឺ, តាកែវ, កណ្ដាល, និងខេត្តព្រះវិហារ)ដែលបានចូលរួមមានចំនួន ៧៥ក្រុង ស្រុក ខណ្ឌ សិក្ខាសាលានេះក្រោមការចូលរួមពី ឯកឧត្តម នួន សុមេធ រដ្ឋលេខាធិការ ប្រធានគណៈកម្មការដឹកនាំការងារវិមជ្ឈការ និងវិសហវិមជ្ឈការក្រសួងទេសចរណ៍តំណាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ  ប្រធាន អនុប្រធានមន្ទីរទេសចរណ៍មកពីបណ្ដា រាជធានី ខេត្ត បានចូលរួមកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា បណ្ដុះបណ្ដាលនាពេលនេះគឺមានសារៈសំខាន់ដែលជាការលើកស្ទួយវិស័យទេសចរណ៍កាន់តែប្រសើរឡើងនៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា(តារារះនាទិសនិរតី)និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយថ្ងៃនេះក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តមុខងារសេវារដ្ឋបាលក្នុងវិស័យទេសចរណ៍ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុងស្រុក និងប្រមូលធាតុចូលពីបញ្ហាប្រឈមព្រមទាំងសំណូមពរនានា ពីរមន្ទីរទេសចរណ៍ខេត្ត និងវិសហមជ្ឈការក្រសួងទេសចរណ៍។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម នួន សុមេធ រដ្ឋលេខាធិការ ប្រធានគណៈកម្មការដឹកនាំការងារវិមជ្ឈការ និងវិសហវិមជ្ឈការក្រសួងទេសចរណ៍ ដោយលើកឡើងថា គោលបំណងសិក្ខាតសាលានាពេលនេះ គឺដើម្បីធ្វើការត្រួតពិនិត្យតាមដានវាយតម្លៃក្នុងការធ្វើប្រតិភូកម្មមុខងារសេវាទេសចរណ៍ដែលក្រសួងបានប្រគល់ជូនរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ជាអ្នកផ្ដល់អាជ្ញាប័ណ្ណធ្វើឱ្យអាជីវកម្មទេសចរណ៍ ពោលគឺជាការបង្ខិតការផ្ដល់សេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ឯកសារ ពេលវេលា ការិយាល័យធិបតេយ្យ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងបរិយាបន្ន ព្រមទាំងធ្វើការពង្រឹងសមត្ថភាព បំពាក់បំប៉នមន្រ្តីអនុវត្តការងារនៅការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យកាន់តែមានសមត្ថភាពជំនាញបច្ចេកទេសខ្ពស់ ប្រកបដោយគុណធម៌ ទទួលបានការទុកចិត្ត និងពេញចិត្តពីប្រជាពលរដ្ឋ។

ហើយជាមួយគ្នានោះផងដែរឯកឧត្តម នួន សុមេធ បានជំរុញដល់ គណៈអភិបាលរាជធានីខេត្តណែនាំដល់មន្ទីរទេសចរណ៍ និងផ្នែកពាក់ព័ន្ធឱ្យចុះត្រួតពិនិត្យគ្រប់គ្រងសម្របសម្រួលផ្ដល់សេវាដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ជាប្រចាំផងដែរ ដូចនេះហើយសារៈសំខាន់នៃវិស័យទេសចរណ៍ដែលជា(មាសបៃតង) និង ជាការចូលរួមលើកស្ទួយខឿនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារផ្ដល់នូវប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។ 

ក្នុងនោះ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញស្ដីពីការពិនិត្យ និងគាំទ្រលក្ខណៈបច្ចេកទេសមុខងារដែលបានផ្ដល់សេវារដ្ឋបាលក្នុងវិស័យទេសចរណ៍នៅការិយាល័យច្រកចេញចូលតែមួយក្រុង/ស្រុកក្នុងសិក្ខាសាលានាឱកាសនេះផងដែរ៕

ដោយ ៖ ប៉ៃ សុឃីម

评论

正在加载评论…