跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋាភិបាល ឧបត្ថម្ភថវិកាប្រចាំខែដល់យុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈដូនតា

历史原文 · 暂无当前语言译文

ឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានលើកទឹកចិត្តដល់យុវជន ជាពិសេសពលករដែលត្រឡប់ពីប្រទេសថៃ ដែលងាកមកចាប់អារម្មណ៍ជំនាញវិជ្ជាជីវៈដូនតាដែលរដ្ឋាភិបាលកំពុងផ្តល់ជូន ព្រោះថាជំនាញនេះអាចបង្កើនប្រាក់ចំណូល ក៏ដូចជាចូលរួមអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ដូនតា។

ឯកឧត្តម ចន ណារិទ្ធ បានឱ្យដឹងថា ការចុះឈ្មោះរៀនជំនាញដូនតានេះ រដ្ឋាភិបាលជួយទាំងស្រុងដោយមិនមានការបង់ថ្លៃសិក្សានោះទេ។ បន្ថែមលើនេះ យុវជនដែលមកពីគ្រួសារមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ និងទទួលបានប្រាក់ឧបត្ថម្ភក្នុង ១ខែ ២៨ម៉ឺនរៀល ពីរាជរដ្ឋាភិបាលថែមទៀត។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សំដៅដល់ការយកចិត្តទុកដាក់លើការអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា បង្កើតឱកាសការងារសម្រាប់យុវជន ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។

បើតាមការឱ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា២០២៤-២០២៥ បើកដំណើរការនៅក្នុងខេត្តចំនួន៦ ទីតាំងចំនួន១១ ថ្នាក់ចំនួន១៣ ជំនាញចំនួន៧ មានដូចជា ខ្មុកស្មាច់ ចម្លាក់ថ្ម ចម្លាក់ស្មិត ចម្លាក់ស្បែក តម្បាញក្រមាពណ៌ត្រុំ តម្បាញសូត្រ និងស្មូនឆ្នាំងជាដើម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…