跳至正文
西哈努克省电视台 · 官方网站
登录

កិច្ចប្រជុំ GBC កម្ពុជា–ថៃ លើកទី២ បង្ហាញការចាប់អារម្មណ៍ខ្លាំងពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និង IOT

KPS99TV历史原文 · 暂无当前语言译文

កូឡាឡាំពួរ៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ។

តាមការបញ្ជាក់ពី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កិច្ចប្រជុំពិសេសនេះមានគោលបំណងពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពដែលបានសម្រេចក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC) ខណៈដែលគណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសហប្រធាន GBC ផងដែរ។

គួររំលឹកថា កិច្ចប្រជុំពិសេសលើកទី២នេះ គឺជាការបន្តពីកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង។

ភាគីកម្ពុជាបានបង្ហាញការសង្ឃឹមថា កិច្ចប្រជុំពិសេសលើកទី២នេះ នឹងនាំឲ្យមានលទ្ធផលវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរ បន្តជំរុញការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពពេញលេញ បង្កើនសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពតាមបណ្តោយព្រំដែនកម្ពុជាថៃឱ្យកាន់តែរឹងមាំ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…