跳至正文
西哈努克省电视台 · 官方网站
登录

អាឡឺម៉ង់៖ «ស្វាយចន្ទី និងម្រេចកម្ពុជា ជានិមិត្តសញ្ញានៃមរតកជាតិ និងគុណភាពផលិតផលខ្មែរ»

KPS99TV历史原文 · 暂无当前语言译文

ភ្នំពេញ៖ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ ប្រចាំកម្ពុជា បានបញ្ជាក់ថា ស្វាយចន្ទី និងម្រេច មិនមែនជាផលិតផលធម្មតា ប៉ុន្តែជានិមិត្តសញ្ញានៃមរតកវប្បធម៌កម្ពុជា និងកិច្ចខំប្រឹងប្រែងរបស់ប្រជាកសិករខ្មែរ។

ក្នុងប្រសាសន៍របស់ឯកឧត្តម នៅវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាឆ្នាំ២០២៥ ឯកឧត្តមបានលើកឡើងថា៖

«នៅពេលដែលនរណាម្នាក់ទិញគ្រាប់ស្វាយចន្ទី ឬម្រេច ដែលមានស្លាកថា ផលិតនៅកម្ពុជា នៅទីក្រុងប៊ែរឡាំង ប៉ារីស ឬប្រ៊ុចសែល ខ្ញុំសង្ឃឹមថាពួកគេនឹងយល់ថា ផលិតផលទាំងនេះ ជានិមិត្តសញ្ញានៃគុណភាព មោទនភាព និងចីរភាព។»

ឯកឧត្តមបានបន្ថែមថា ប្រទេសអាឡឺម៉ង់មានមោទនភាពដែលបានចូលរួមជាមួយកម្ពុជា និងសហភាពអឺរ៉ុប ក្នុងការពង្រឹងតម្លៃខ្សែសង្វាក់ផលិតកម្ម លើកកម្ពស់ចីរភាព និងធ្វើឱ្យម៉ាក «ផលិតនៅកម្ពុជា» ក្លាយជាម៉ាកសញ្ញានៃគុណភាពល្បីល្បាញនៅទូទាំងពិភពលោក។

កម្មវិធីវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាឆ្នាំ២០២៥នេះ មានគោលបំណងជំរុញការផ្សព្វផ្សាយផលិតផលកសិកម្មខ្មែរ ឲ្យទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយ និងបង្កើនឱកាសនាំចេញទៅទីផ្សារអន្តរជាតិ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…