跳至正文
西哈努克省电视台 · 官方网站
登录

អាស៊ានប្តេជ្ញាចិត្តរួមគ្នា បង្កើនភាពរឹងមាំ និងភាពធន់នៃសហគមន៍ ទាំងមុខនឹងបញ្ហាប្រឈមសកល

KPS99TV历史原文 · 暂无当前语言译文

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលប្រព្រឹត្តនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសនោះ អង្គប្រជុំបាន គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ប្រទេសសមាជិកអាស៊ាន ក្នុងការកសាងសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំ មានភាពធន់ និងអាចឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាព ទោះបីជាមានបញ្ហាប្រឈមជាសកល និងភាពមិនប្រាកដប្រជាក្នុងតំបន់ក៏ដោយ។ អង្គប្រជុំបានបញ្ជាក់ថា ឯកភាព និងមជ្ឈភាពអាស៊ាន ជាគន្លឹះដ៏សំខាន់សម្រាប់ការរីកចម្រើនរួមរបស់តំបន់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជា ប្តេជ្ញាដ៏មុតមាំ ក្នុងការធ្វើការងាររួមជាមួយប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើ ការជឿទុកចិត្ត និងផលប្រយោជន៍រួម ដោយមានគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុភមង្គលសម្រាប់ប្រជាជាតិទាំងអស់ក្នុងតំបន់។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…