跳至正文
西哈努克省电视台 · 官方网站
登录

ដើម្បីគេចពីការបង្ក្រាបទីតាំងឆបោកនៅមីយ៉ាន់ម៉ា ជនសង្ស័យប្រមាណជាង១ពាន់នាក់ រត់ឆ្លងចូលប្រទេសថៃ

KPS99TV历史原文 · 暂无当前语言译文

មីយ៉ាន់ម៉ា-ថៃឡង់ដ៍៖ ជនសង្ស័យជាង១ពាន់នាក់ រត់ឆ្លងចូលប្រទេសថៃ ដើម្បីគេចពីការបង្ក្រាបទីតាំងឆបោកនៅមីយ៉ាន់ម៉ាក្នុងចំណោមអ្នករត់គេចខ្លួនទាំងនោះ រួមមានជនជាតិឥណ្ឌា ៣៩៩នាក់ ជនជាតិចិន ១៤៧នាក់ ជនជាតិវៀតណាម ហ្វីលីពីន អេត្យូពី ប៉ាគីស្ថាន ឥណ្ឌូណេស៊ី នេប៉ាល់ និងពលរដ្ឋមកពីប្រទេសផ្សេងៗជាច្រើនទៀតនៅជុំវិញពិភពលោក រួមទាំងជនជាតិថៃចំនួន ៣១នាក់។

ជនបរទេសជាងមួយពាន់នាក់ ដែលសង្ស័យថាជាអ្នកធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោក បានរត់គេចខ្លួនឆ្លងកាត់ចេញពីព្រំដែនក្នុងទីក្រុងម្យាវ៉ាត់ឌី (Myawaddy) រដ្ឋការ៉ែន (Karen) ប្រទេសមីយ៉ាន់ម៉ា ចូលទៅកាន់ប្រទេសថៃ បន្ទាប់ពីប្រឈមនូវប្រតិបត្តិការបង្ក្រាបឧទ្យាន KK (KK Park) កាលពីថ្ងៃចន្ទ ។

ចំពោះមនុស្សទាំងអស់នោះ បានឆ្លងដែនចូលទៅក្នុងស្រុកម៉ែសូត្រ (Mae Sot) ខេត្តតាក (Tak) ប្រទេសថៃ ដោយចំនួនអ្នកឆ្លងចូលបានបន្តកើនឡើងរៀងរាល់ម៉ោង ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

评论

正在加载评论…