សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាលអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន–សាធារណរដ្ឋកូរ៉េ លើកទី២៧ ដែលប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥។
កិច្ចប្រជុំនេះមានគោលបំណងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងមនុស្សធម៌ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់។
ការចូលរួមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចប្រជុំនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍសហគមន៍អាស៊ាន និងពង្រឹងសម្ព័ន្ធភាពជាមួយដៃគូសហប្រតិបត្តិការសំខាន់ៗក្នុងតំបន់អាស៊ីបូព៌ា។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ






