跳至正文
西哈努克省电视台 · 官方网站
登录

FIFA ប្រកាសបង្កើតព្រឹត្តិការណ៍ FIFA ASEAN Cup សម្រាប់សមាជិកអាស៊ានទាំង១១ប្រទេស

KPS99TV历史原文 · 暂无当前语言译文

ព្រឹត្តិការណ៍កីឡាថ្មីមួយគឺ FIFA ASEAN Cup នឹងត្រូវដាក់ឱ្យដំណើរការជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងសហព័ន្ធ FIFA និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានគោលបំណងជំរុញការអភិវឌ្ឍបាល់ទាត់ទូទាំងតំបន់។ តើក្រុមគោព្រៃកម្ពុជា នឹងសម្ភោធលើកពាន FIFA ASEAN Cup ជូនអ្នកគាំទ្រកម្ពុជាបានដែរឫទេ?

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលា ដែលប្រធាន FIFA លោក Gianni Infantino និងអគ្គលេខាធិការអាស៊ាន ឯកឧត្តម កៅ គឹមហួន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។

ការប្រកួតនេះនឹងប្រមូលផ្តុំក្រុមជម្រើសជាតិមកពីរដ្ឋជាសមាជិកអាស៊ានទាំងអស់ចំនួន១១ប្រទេស មានប្រទេសកម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរី, ថៃ, ប៊្រុយនេដារុយសាឡឹម, វៀតណាម, ឡាវ, ភូមា និងចុងក្រោយគឺប្រទេសទីម័រខាងកើត។

តាមរយៈពានរង្វាន់ FIFA ASEAN Cup នឹងបង្រួបបង្រួមប្រទេសនានាជាមួយគ្នា ជាពិសេសទទួលបានភាពជោគជ័យយ៉ាងធំធេង ព្រោះវានឹងជួយជំរុញបាល់ទាត់ក្រុមជម្រើសជាតិនៅក្នុងតំបន់អាស៊ាន និងគាំទ្រដល់ការអភិវឌ្ឍកីឡានៅទូទាំងអាស៊ីអាគ្នេយ៍។

គូសបញ្ជាក់ថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនឹងធ្វើការជាមួយភាគីពាក់ព័ន្ធក្នុងតំបន់ រួមទាំងសហព័ន្ធបាល់ទាត់អាស៊ី សហព័ន្ធបាល់ទាត់អាស៊ាន និងសមាគមសមាជិក FIFA ដែលពាក់ព័ន្ធ ដើម្បីបញ្ជាក់ពីទម្រង់នៃព្រឹត្តិការណ៍នេះ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…