跳至正文
西哈努克省电视台 · 官方网站
登录

គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ បូកសរុបលទ្ធផលការងារ និងកំណត់ទិសដៅថ្មីក្នុងការបន្តប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយពាក់ព័ន្ធជម្លោះព្រំដែន

KPS99TV历史原文 · 暂无当前语言译文

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៅក្នុងរយៈពេលប៉ុន្មានខែមុន និងកំណត់ទិសដៅថ្មីសម្រាប់ការបន្តប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលមាននិន្នាការកើនឡើងយ៉ាងគួរឱ្យព្រួយបារម្ភ ជាពិសេសព័ត៌មានក្លែងក្លាយទាក់ទងនឹងបញ្ហាជម្លោះព្រំដែន។

តាមរបាយការណ៍សរុបរយៈពេល៩ខែឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយបានកត់សម្គាល់ឃើញករណីព័ត៌មានមិនពិត ការបំភ្លៃការពិត ការញុះញង់បំពុលសង្គម ការប្រមាថ និងព័ត៌មានបង្កបញ្ហាជម្លោះព្រំដែន ចំនួនសរុប ២,៨១០ ករណី។ ក្នុងនោះ មានករណីទាក់ទងនឹងរាជរដ្ឋាភិបាល និងបញ្ហាព្រំដែនសរុបចំនួន ២,១២២ ករណី។

ក្នុងនាមជាអង្គភាពដឹកនាំដោយក្រសួងព័ត៌មាន គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ បានអនុវត្តវិធានការជាច្រើនក្នុងគោលបំណង “ពន្លត់ភ្លើង មិនអង្គុយបក់ផ្សែង” ដូចជា៖
១. ពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងធ្វើបច្ចុប្បន្នភាពឱ្យទាន់សម័យ។
២. អនុវត្ត និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
៣. បណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម។
៤. ផ្តល់ចំណេះដឹងអក្ខរក្រមប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។
៥. ពង្រឹងការផ្សព្វផ្សាយខ្លឹមសារត្រឹមត្រូវ មានប្រយោជន៍ និងមានប្រភពជាក់លាក់។
៦. ដំណើរការយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយទូទាំងប្រទេស និងកសាងយន្តការពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។
៧. សហការជាមួយប្រទេសក្នុងតំបន់ ដើម្បីបង្កើតយន្តការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្របខណ្ឌ “ការទូតព័ត៌មាន”។
៨. បង្កើនប្រសិទ្ធភាពនៃការផ្តល់ព័ត៌មានផ្លូវការ និងការឆ្លើយតបយ៉ាងទាន់ពេលវេលា។
៩. សិក្សាស្រាវជ្រាវស្តីពីការរៀបចំច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ។

ក្នុងឱកាសនេះ គណៈកម្មការបានអំពាវនាវឱ្យសាធារណជនទូទៅ ជាពិសេសបងប្អូនអ្នកសារព័ត៌មាន ចូលរួមជាបន្តបន្ទាប់ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយមិនបង្កើត មិនចែកផ្សព្វផ្សាយ និងត្រូវនិយាយថា “ទេ” ចំពោះព័ត៌មានមិនពិត។ ព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត ត្រឹមត្រូវ និងជឿទុកចិត្តបាន។

គណៈកម្មការបានបញ្ជាក់ថា ការឆ្លើយតបភ្លាមៗតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត គឺជាវិធានការដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការបន្សាបព័ត៌មានក្លែងក្លាយ ព្រោះការពន្យារពេលយូរ អាចបង្កហានិភ័យ និងប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់ធ្ងរ។

ប្រភព៖ Neth Pheaktra

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…