跳至正文
西哈努克省电视台 · 官方网站
登录

អភិបាលខេត្តព្រះសីហនុ ព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅក្រុងកោះរ៉ុងនឹងកាន់តែទាក់ទាញភ្ញៀវទេសចរច្រើនបន្ថែមទៀត

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡានាពេលនេះ ប្រព្រឹត្តិទៅស្របពេលដែលកម្ពុជាទើបសម្រេចបាននូវ «សេចក្តីថ្លែងការរួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ» រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយមានឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជាប្រធានប្តូរវេនអាស៊ានជាសាក្សីកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តាមរយៈការអនុវត្តយ៉ាងប៉ិនប្រសប់ប្រកបដោយគិតបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតនូវ «យុទ្ធសាស្រ្តស្ងាត់ តែមិនស្ងៀម» របស់សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុបានលើកឡើងដូចនេះនៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាទេសចរណ៍ កម្សាន្តនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក លោកស្រី គណៈអភិបាលខេត្ត ប្រធានមន្ទីរ-អង្គភាព ភ្ញៀវជាតិ អន្តរជាតិ និងកីឡាករជាតិ និងអន្តរជាតិ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ព្រឹត្តិការណ៍កីឡាទេសចរណ៍ កម្សាន្តក្រុងកោះរ៉ុង ដើម្បីអបអរសាទរនៃព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ឬទ្ធីបារមី ព្រះករុណា "ព្រះបរមរតនកោដ្ឋ" ។  

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡានាពេលនេះ ប្រព្រឹត្តិទៅស្របពេលដែលកម្ពុជាទើបសម្រេចបាននូវ «សេចក្តីថ្លែងការរួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ» រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយមានឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជាប្រធានប្តូរវេនអាស៊ានជាសាក្សីកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តាមរយៈការអនុវត្តយ៉ាងប៉ិនប្រសប់ប្រកបដោយគិតបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតនូវ «យុទ្ធសាស្រ្តស្ងាត់ តែមិនស្ងៀម» របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្ថែមថា វិស័យទេសចរណ៍ ជាមាសបៃតង ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ហើយ រដ្ឋបាលខេត្តព្រះសីហនុ បានខិតខំអភិវឌ្ឍវិស័យកីឡាទេសចរណ៍ជាបន្តបន្ទាប់ជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការចូលរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរួមមាន ផ្លូវថ្នល់ ការរៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ ការដាំដើមឈើ និងកំពង់ផែទេសចរណ៍ស្តង់ដារ ជាពិសេសខិតខំជំរុញការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មក្នុងវិស័យទេសចរណ៍ដូចជា ការធ្វើដំណើរ ការស្នាក់នៅ ម្ហូបអាហារ និងភេសជ្ជៈ សេវាកម្សាន្តផ្សេងៗ រួមទាំងសកម្មភាពវប្បធម៌ ការរក្សាភាពញញឹមរួសរាយរាក់ទាក់ ដែលជាប្រពៃណីរបស់ប្រជាជនយើងក្នុងការធ្វើបដិសណ្ឋារកិច្ចដោយស្មារតីស្រឡាញ់រាប់អាន សហប្រតិបត្តិការល្អ និងចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ដើម្បីធ្វើឱ្យខេត្តព្រះសីហនុក្លាយជាគោលដៅទេសចរណ៍ឈានមុខប្រកបដោយភាពសម្បូរបែប ពោពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ។

ឯកឧត្តម អភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិនានា សូមបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ និងបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់យុវជនឱ្យមានសក្តា នុពលគ្របដណ្តប់ទាំងផ្នែកបរិមាណ និងគុណភាព ក្នុងគោលបំណងបង្កើនស្មារតី ស្រឡាញ់កីឡា ចូលចិត្តកីឡា លេងកីឡា និងការហាត់ប្រាណ ដើម្បីពង្រឹងកាយសម្បទាផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…