跳至正文
西哈努克省电视台 · 官方网站
登录

បុរសវ័យចំណាស់ដែលបាត់ខ្លួនក្នុងករណីធ្លាក់រថយន្ដចូលទឹកទន្លេកំពង់ចាមត្រូវបានរកសាកសពឃើញហើយ

KPS99TV历史原文 · 暂无当前语言译文

តាមសេចក្តីរាយការណ៍ពីលោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានឱ្យដឹងថា ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកចិ្ចបានរកឃើញសពបុរសម្នាក់ដែលមានជំងឺប្រចាំកាយ និងមានវ័យ៦៨ឆ្នាំដែលបានបាត់ខ្លួនក្នុងករណីគ្រោះថ្នាក់បើករថយន្ដធ្លាក់ចូលទន្លេមេគង្គកំពង់ចាម នៅចំណុចភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ។ ចំពោះសពជនរងគ្រោះត្រូវបានរកឃើញនៅវេលាម៉ោង៧ព្រឹកនេះ នៅចំណុចស្ពានព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ នេះបើតាមលោកអធិការស្រុកស្រីសន្ធរបញ្ជាក់បន្ថែម។ ជនរងគ្រោះមានឈ្មោះ យ៉េវ ម៉ាប់ ភេទប្រុស អាយុ៦៨ឆ្នាំ មានទីលំនៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែតុលា មានហេតុការណ៍រថយន្ដបើកធ្លាក់ចូលទឹកទន្លេមេគង្គកំពង់ចាម នៅចំណុចផ្លូវកោង ក្នុងភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ភ្លាមៗប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចបានរកឃើញជនរងគ្រោះ៣នាក់ ក្នុងនោះមានម្នាក់ស្លាប់ និង២នាក់រងរបួស ខណៈពីរនាក់ទៀតបាត់ខ្លួនជាមួយរថយន្ដ។ បន្ទាប់មកនៅល្ងាចថ្ងៃដដែល សមត្ថកិច្ចក៏បានរកឃើសាកសពស្ត្រីរងគ្រោះម្នាក់ទៀតនៅក្នុងរថយន្ដ ខណៈបុរសចំណាស់និងមានជំងឺប្រចាំកាយម្នាក់ ត្រូវបានទឹកហូរកួចចេញពីរថយន្ដបាត់។ដោយឡែក គិតត្រឹមព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ ទើបប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចស្វែងរកឃើញសាកសពជនរងគ្រោះនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…