跳至正文
西哈努克省电视台 · 官方网站
登录

សមត្ថកិច្ចខេត្តក្រចេះចុះបង្ក្រាបបទល្មើសព្រៃឈើ ជនល្មើសបានទម្លាក់ឈើចោលជាង ១០ដុំ ស្មើជាង ៨០០០ម៉ែត្រគូ នៅឃុំគោលាប់ ស្រុកចិត្របុរី

KPS99TV历史原文 · 暂无当前语言译文

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានចុះទៅដល់គំនរឈើដែលក្រុមជនល្មើស បានទម្លាក់ទុកចោលនៅគំនរឈើចំនួនជាង ១០ដុំស្មើនឹងជាង ៨,០០០ ម៉ែត្រគួប នៅឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោយមានការបង្ហោះនៅលើបណ្ដាញសង្គមពីសកម្មភាពបទល្មើសធនធានធម្មជាតិក្នុងខេត្តក្រចេះ នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ឈើទាំងនេះ ជាឈើរកា (ក្រៅលំដាប់ថ្នាក់) ដែលអាចយកមកប្រើប្រាស់ក្នុងការងារសំណង់ ដូចជាក្តាមពុម្ព ដែលមានចំនួន ១៣ ដុំស្មើនឹង ៨,៧២៥ ម៉ែត្រគួប។

បច្ចុប្បន្នឈើទាំងនេះ ត្រូវបានកន្លែងជំនាញយកមករក្សាទុកនៅថ្នាលបណ្ដោះកូនឈើខ្សាយ ដើម្បីបន្តនីតិវិធី៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…