跳至正文
西哈努克省电视台 · 官方网站
登录

មហាយក្សចិនគាំទ្រប្រធានាធិបតីត្រាំដែលបានសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ

KPS99TV历史原文 · 暂无当前语言译文

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង បានចាប់ផ្តើមការបើកកិច្ចប្រជុំកំពូលទ្វេភាគី នៅឯទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលាម្សិលមិញនេះ។ នៅចំពោះមុខគ្នា ភាគីទាំងពីរបានសសើរអំពីតួនាទីដ៏សំខាន់របស់គ្នាទៅវិញទៅមកក្នុងការស្វែងរកសន្តិភាពសម្រាប់តំបន់អាស៊ីបូពាណ៍ ពិសេសដំណោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ បើតាមទីភ្នាក់ងារព័ត៌មានបរទេសបានចុះផ្សាយដោយសម្រង់សម្តីប្រធានាធិបតីចិនស៊ី ជីនពីងថា ឯកឧត្តម ស៊ី បានកោតសរសើរអាមេរិកដែលបានស្វះស្វែងនាំយកកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់មជ្ឈឹមបូពាណ៌គឺកាហ្សា និងអ៊ីស្រាអែល និងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីចិន ស៊ី ជីនពីង ក៏បានអះអាងពីជួយកម្ពុជានិងថៃក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែននេះដែរ ប៉ុន្តែទីក្រុងប៉េកាំងជួយតាមវិធីរបស់ខ្លួនផ្ទាល់ ហើយខុសគ្នាទៅនឹងរបៀបនៃការជួយរបស់សហរដ្ឋអាមេរិក។ គួររំលឹកថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានបង្កើតឡើងដំបូងកាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គឺមានសហរដ្ឋអាមេរិក ចិន និងប្រធានអាស៊ាន គឺឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចូលរួម។ ក្រៅពីនេះ ចិនក៏បានជួយសម្របសម្រួលជាច្រើនទៀតតាមរយៈការផ្តល់ជំនួយដោះមីន និងជំនួយជនភៀសសិកជាដើម។ ចំណែក កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួ ដែលចុះទើបចុះហត្ថលេខាដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គឺមានប្រទេសជាច្រើនទទួលអបអរសាទរកិច្ចព្រមព្រៀងនេះរួមមាន បារាំង អង់គ្លេស អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង អាល្លឺម៉ងជាដើម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…