跳至正文
西哈努克省电视台 · 官方网站
登录

នាវាទេសចរណ៍ “VIKING ORION” សញ្ជាតិ ន័រវែ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

KPS99TV历史原文 · 暂无当前语言译文

ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ខេត្តព្រះសីហនុបានស្វាគមន៍នាវាទេសចរណ៍មួយគ្រឿង មានឈ្មោះថា “VIKING ORION” សញ្ជាតិ ន័រវែ ដែលបានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាវាទេសចរណ៍នេះបានដឹកនាំភ្ញៀវទេសចរចំនួន ៨១៤ នាក់ (ស្រី ៤២៨ នាក់) មកពី ១៥ សញ្ជាតិ ព្រមទាំងមាននាវិកចំនួន ៤៧១ នាក់ (ស្រី ១១៣ នាក់) មកពី ៤១ សញ្ជាតិ។

ការមកដល់នៃនាវាទេសចរណ៍ “VIKING ORION” បង្ហាញថា វិស័យទេសចរណ៍តាមឆ្នេរនៅកម្ពុជាកំពុងមានការរីកចម្រើនជាបន្តបន្ទាប់ ហើយបញ្ជាក់ថា ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍សមុទ្រដ៏សំខាន់មួយនៅក្នុងតំបន់។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…