ដោយមានកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញារង កម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងសង្ស័យ ស្ថិតនៅអគារសម្រាប់ជួលមានទីតាំងផ្ទះលេខ១៧ ផ្លូវលេខ២៥៥ ក្រុមទី១៤ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យចំនួន១១១នាក់ ក្នុងនោះជនជាតិឥណ្ឌូណេស៊ីចំនួន១០៦នាក់ (ស្ត្រី៣៦នាក់ ) និងបុរសជនជាតិខ្មែរ ចំនួន០៥នាក់ ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចជំនាញបានដកហូតសម្ភារៈ ជាវត្ថុតាងរួមមាន៖ រថយន្ត០២គ្រឿង ម៉ាកHYUNDAI STARIA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CB-5952 និងម៉ាក HYUNDAI STARIA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-1921 ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ដែលបានដកហូតពីទីតាំងសង្ស័យខាងលើ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តតាមនីតិវិធី ។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម











