跳至正文
西哈努克省电视台 · 官方网站
登录

លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវរបស់គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចំនួន ៥០រូប នៅសាធារណរដ្ឋប្រជាមានិតចិន

KPS99TV历史原文 · 暂无当前语言译文

摘要

Please click this link to get more information

ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការ កណ្តាល និងជាអនុប្រធានទី១ គណៈទាក់ទងការបរទេស គណៈកម្មាធិការកណ្តាល និងឯកឧត្តម ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានទៅបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

ក្នុងគោលបំណងសំខាន់ៗនៃទស្សនកិច្ចសិក្សាស្រាវជ្រាវគឺ ១. សិក្សាកម្មវិធីសិក្សាសាលាបក្ស និងការកសាងសមត្ថភាពកម្មាភិបាលបក្ស។ ២. ការកសាងបក្ស និង ៣. អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិនៅទីក្រុងប៉េកាំង ខេត្តហ៊ូណាន និងខេត្តហ៊ូជាន។

បើយោងតាមស្មារតីនៃ ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន និងមានការសម្របសម្រួលពីក្រសួងទំនាក់ទំនងអន្តរជាតិ មជ្ឈិមបក្សកុម្មុយនីស្តចិន គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចំនួន ៥០រូប ដែលមានសមាសភាព ជាសមាជិកគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សដែលជាថ្នាក់ដឹកនាំក្រសួង ប្រធានគណបក្សខេត្ត អ្នកស្រាវជ្រាវ និងមន្ត្រីគណបក្សសំខាន់ៗ។

ក្រៅពីនេះគណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ពីមិត្តចិនក្នុងការរៀបចំកិច្ចពិភាក្សាការងារ និងទស្សនកិច្ចសិក្សាជាក់ស្តែងដើម្បីស្វែងយល់ពីការអនុវត្តនូវទស្សនវិស័យអភិវឌ្ឍន៍ និងការធ្វើទំនើបកម្មសង្គមនិយមបែបចិន និងសិក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលត្រូវបានប្រកាសដោយសេចក្តីថ្លែងការណ៍រួមរវាង សម្តេច តេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជីនភីង និងត្រូវបានបញ្ជាក់សារជាថ្មីដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

នៅទីក្រុងប៉េកាំង គណៈប្រតិភូផ្តោតការសិក្សាលើកម្មវិធីសិក្សា និងវិធីសាស្រ្តកសាងសមត្ថភាពមន្ត្រីបក្ស នៅសាលាបក្សមជ្ឈឹម និងសាលាបក្សទីក្រុងប៉េកាំង។ នៅខេត្តហ៊ូណាន គណៈប្រតិភូស្វែងយល់អំពីសាលាបក្ស ថ្នាក់ស្រុក និងក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃច្រករបៀងមច្ឆា និងអង្ករ និងនៅខេត្តហ្វីជាន ស្វែងយល់អំពីក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងលក្ខណៈពិសេសទៅតាមភូមិសាស្ត្រ នៃទីក្រុងឈានចូវ ទីក្រុងស៊ាមិន ទីក្រុងហ៊ូចូវ ជាពិសេសនៅតំបន់អភិវឌ្ឍន៍ចម្រុះភីងជាន៕

ដោយ ៖ ប៉ៃ សុឃីម

评论

正在加载评论…