跳至正文
西哈努克省电视台 · 官方网站
登录

ប្រជាជនចិនចាប់អារម្មណ៍ធ្វើដំណើរមកកម្ពុជា បន្ទាប់ពីរីករាយនឹងពិធីបុណ្យវប្បធម៌ “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ

KPS99TV历史原文 · 暂无当前语言译文

ទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ៖ នៅថ្ងៃទី ៣១ តុលា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកសម្ពោធព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្ពុជា តាមរយៈការសម្តែងសិល្បៈ “ពិធីបុណ្យកម្ពុជា” ដែលប្រារព្ធនៅសាលពិព័រណ៍អន្តរជាតិ ទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីឯកឧត្តម Li Chuan អគ្គនាយករងនៃមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ, លោកស្រី Ji Jing អភិបាលរងក្រុងស៊ូចូវ ព្រមទាំងតំណាងក្រុមហ៊ុនទេសចរណ៍ធំៗ ពាណិជ្ជករ អ្នកវិនិយោគចិន និងអន្តរជាតិ សរុបប្រមាណ ៣០០នាក់។

ក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍ ឯកឧត្តម ហួត ហាក់ បានលើកឡើងថា កម្ពុជា មានសក្តានុពលទេសចរណ៍ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ព្រមជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជា កំពុងអភិវឌ្ឍទិសដៅវិនិយោគថ្មីៗ ដែលមានសុវត្ថិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មានការចាប់អារម្មណ៍ខ្ពស់លើសុវត្ថិភាព និងសេវាកម្មល្អសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីធានាឱ្យពួកគេមានបទពិសោធន៍ដ៏រីករាយនៅកម្ពុជា។ ដោយឡែក ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាជនចិន និងអន្តរជាតិ ចាប់អារម្មណ៍ធ្វើដំណើរមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើង។

ព្រឹត្តិការណ៍ “ពិធីបុណ្យកម្ពុជា” នេះ ត្រូវបានចាត់ទុកថាជាវេទិកាសំខាន់មួយសម្រាប់ផ្សព្វផ្សាយអំពីវប្បធម៌ និងទេសចរណ៍កម្ពុជា ដល់ប្រជាជនចិន និងអ្នកវិនិយោគអន្តរជាតិ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…