ខេត្តព្រះសីហនុ ៖ រយៈពេល០៣ថ្ងៃ នៃព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែចាប់ពីថ្ងៃទី០៤ ដល់០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មានស្ថានភាពភ្ញៀវទេសចរ មកកម្សាន្ដនៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរសរុបចំនួន៣២១.០៧៦នាក់កើនឡើង៣,០៨% នេះបើតាមការឲ្យដឹងពី លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្នុងនោះ ភ្ញៀវជាតិ ៣១២.៤៧៨នាក់ កើនឡើង២,៩៩% ភ្ញៀវបរទេស ៨,៥៩៨នាក់ កើនឡើង៦,២៧%។
ជាមួយគ្នានោះភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាសរុប ៣១៥,៩៩៧នាក់ កើនឡើង៣,១០% ក្នុងនោះ ភ្ញៀវជាតិ៣០៩,៩៣៨នាក់ កើនឡើង៣,០៦% និង ភ្ញៀវបរទេស១.៩៩៧នាក់ កើនឡើង៥,១៣%។
ក្នុងនោះមានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុ១៤ជើង ស្មើនឹងភ្ញៀវសរុប១.៣០៨នាក់កើនឡើង ៧៦,៩៩% ភ្ញៀវជាតិ១២នាក់ កើនឡើង៣៣,៣៣% និង ភ្ញៀវអន្តរជាតិមាន ១.២៩៦នាក់កើនឡើង៧៧,៥៣%។
ដោយឡែក ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប ៣.៧៧១នាក់ ថយចុះ១១,២៩% ក្នុងនោះ ភ្ញៀវជាតិ ៥០៣នាក់ ថយចុះ៤,៧៤% និង ភ្ញៀវបរទេស ៣៨០នាក់ ថយចុះ២២,១៦% ៕
ដោយ ប៉ៃ សុឃីម














