跳至正文
西哈努克省电视台 · 官方网站
登录

អាម៉េរិក បានលុបចោលបម្រាមពាណិជ្ជកម្មអាវុធលើកម្ពុជា ជាផ្លូវការណ៍

KPS99TV历史原文 · 暂无当前语言译文

摘要

Please click this link to get more information

សហរដ្ឋអាម៉េរិក នៅថ្ងៃទី៧ វិច្ឆិកានេះ បានលុបចោលបម្រាមពាណិជ្ជកម្មអាវុធពីប្រទេសកម្ពុជាជាផ្លូវការណ៍ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា-ថៃ កាលពីសប្តាហ៍មុន។ នេះបើយោងតាមអង្គភាពរ៉យទ័រនៅថ្ងៃទី៧ ខែវិច្ឆិកានេះ។ 

កាលពីឆ្នាំ២០២១ អតីតប្រធានាធិបតីអាម៉េរិកគឺលោក ចូ បៃដិន បានដាក់បម្រាមលើការនាំចេញអាវុធទៅកាន់ប្រទេសកម្ពុជា  ដោយលើកឡើងពីឥទ្ធិពលកាន់តែខ្លាំងឡើងនៃយោធាចិនលើទឹកដីកម្ពុជា ក៏ដូចជាសិទ្ធិមនុស្ស និងអំពើពុករលួយដែលត្រូវបានចោទប្រកាន់។

យោងតាមរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាក្រូ រ៉ូបីអូ (Marco Rubio) បានលើកឡើងនៃការរឹតបន្តឹងនេះដោយផ្អែកលើ «ការស្វែងរកសន្តិភាព និងសន្តិសុខរបស់កម្ពុជា រួមទាំងតាមរយៈការចូលរួមឡើងវិញជាមួយអាម៉េរិកលើកិច្ចសហប្រតិបត្តិការការពារជាតិ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន»។

យ៉ាងណាក៏ដោយ វាមិនច្បាស់ទេថាតើក្តីបារម្ភរបស់អាម៉េរិក ចំពោះឥទ្ធិពលយោធាចិននៅកម្ពុជាត្រូវបានដោះស្រាយឬអត់!។ មន្ត្រីអាម៉េរិក មានក្តីបារម្ភអស់រយៈពេលជាច្រើនឆ្នាំមកហើយអំពីការពង្រីកមូលដ្ឋានកងទ័ពជើងទឹករាមរបស់ចិន ដែលមានមូលដ្ឋានកងទ័ពជើងទឹកមួយទៀតរបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះរ៉ាំរ៉ៃ។

ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការដកបម្រាមពាណិជ្ជកម្មអាវុធនៅកម្ពុជានេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភីធរ ហេកហ្សិឌ (Pete Hegseth) បានពិភាក្សាជាមួយនាយឧត្តមនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសុក្រ ដោយលោកបាន «យល់ព្រមចាប់ផ្តើមសមយុទ្ធយោធាទ្វេភាគីដ៏សំខាន់ជាមួយកម្ពុជាឡើងវិញ»។

គូសបញ្ជាក់ដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសថៃ នៅម៉ាឡេស៊ី សម្តេចធិបតី បានតែងតាំងលោក ដូណាល់ ត្រាំ ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព សម្រាប់តួនាទីរបស់លោកក្នុងការបញ្ចប់ការប្រយុទ្ធគ្នានៅតាមព្រំដែន ដែលបានផ្ទុះឡើងនៅក្នុងខែកក្កដា៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…