跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសកូរ៉េ ចូលជួបពិភាក្សាការងារនៅវិមានសន្តិភាព

KPS99TV历史原文 · 暂无当前语言译文

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

កិច្ចជួបប្រជុំនេះ បានបង្ហាញពីការបន្តរឹតបន្តឹងទំនាក់ទំនងដ៏ជិតស្និទ្ធ និងការសហការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពរួបរួមរវាងប្រជាជាតិទាំងពីរ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…