跳至正文
西哈努克省电视台 · 官方网站
登录

ការប្រកួតទេសចរណ៍ Tuktuk Tournament ជាលើកទី២ ដោយយកចំណុចចាប់ផ្ដើមនៅវត្តស្វាយរមៀត នៃក្រុងសៀមរាប

KPS99TV历史原文 · 暂无当前语言译文

摘要

Please click this link to get more information

ដើម្បីចូលរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥  នៅវត្តស្វាយរមៀត ដែលជាវត្តអារាមទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្រុងសៀមរាប ត្រូវបានជ្រើសរើសជាចំណុចចាប់ផ្ដើមនៃការចេញដំណើររបស់កម្មវិធីទេសចរណ៍ប្រកួតប្រជែង "Tuktuk Tournament" លើកទី២ ត្រូវបានក្រុមហ៊ុន tuktuk rental (តុកតុករេនថល) បានចាប់ផ្ដើមដំណើរការកម្មវិធីដោយមានភ្ញៀវទេសចរបរទេសចំនួន ៧០នាក់ បើកបររថយន្ត Tuktuk ចេញពីទីធ្លាវត្តស្វាយរមៀត ឆ្ពោះទៅកាន់ខេត្តគោលដៅផ្សេងៗគ្នានៅទូទាំងប្រទេស រួមមាន ខេត្តបាត់ដំបង ព្រះវិហារ និងមណ្ឌលគិរី ជាដើម។ បន្ទាប់ពីបញ្ចប់បេសកកម្មនៅតាមបណ្តាគោលដៅដែលបានកំណត់ ក្រុមអ្នកទេសចរទាំងនេះនឹង ទៅជួបជុំគ្នានៅរាជធានីភ្នំពេញ និងបញ្ចប់កម្មវិធីនៅខេត្តកែប។

លោក John Kann ដែលជាអ្នកសម្របសម្រួលកម្មវិធីនេះ បានលើកឡើងថា កម្មវិធី Tuktuk Tournament បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ។ នៅពេលដែលអ្នកទេសចរបរទេសទាំងនេះ រួមជាមួយអ្នកផលិតមាតិកាបរទេស បានទៅដល់កន្លែងទេសចរណ៍ណាមួយ ពួកគាត់នឹងថតពីតំបន់នោះ រួមទាំងការភ្លក់រសជាតិម្ហូបខ្មែរ ធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គម និងបណ្ដាញសារព័ត៌មានផ្សេងៗទៅកាន់សាច់ញ្ញាត្តិ និងពិភពលោកបានឃើញពីភាពស្រស់ស្អាតនឹងសក្តានុពលនៃប្រទេសកម្ពុជា។

ចំពោះមូលហេតុដែលជ្រើសរើសវត្តស្វាយរមៀតជាចំណុចចាប់ផ្ដើមចេញដំណើរ ជាលើកទី២ សម្រាប់កម្មវិធីនេះ ដោយសារវត្តមាន ភាពស្អាត មានសណ្តាប់ធ្នាប់ល្អនិង មានអនាម័យបរិស្ថានល្អ ភាពបៃតង។ 

បច្ចុប្បន្ន វត្តស្វាយរមៀត ជាកន្លែងទេសចរណ៍វប្បធម៌ ដែលបាននាំភ្ញៀវទេសចរឱ្យបានឈ្វេងយល់ពីវិស័យព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ប្រពៃណីខ្មែរ។ ជាក់ស្ដែងក្នុងពិធីចេញដំណើរក៍បានការនិមន្តព្រះសង្ឃប្រោះព្រំ ដើម្បីសុំសេចក្ដីសុខចម្រើនដល់អ្នកចូលរួមផងដែរ៕

ដោយ ៖ ប៉ៃ សុឃីម

评论

正在加载评论…