跳至正文
西哈努克省电视台 · 官方网站
登录

វិទ្យាល័យហ៊ុនសែនវាលរេញទទួលបានជ័យលាភីលេខ១ លើកពានប្រចាំខេត្តក្នុងកម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ខេត្តឆ្នាំ២០២៥

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ យុវជនជាសសរទ្រូងរបស់ប្រទេសជាតិនៅថ្ងៃអនាគត យុវជនជាកម្លាំងបន្តវេនប្រកបដោយសក្តានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងយុវជនជាអ្នកថែរក្សាការពាររាល់សមិទ្ធផលសង្គមជាតិ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងកម្មវិធីវេទិកាជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៥ (វគ្គផ្តាច់ព្រ័ត្រ) ខេត្តព្រះសីហនុ ថ្ងៃទី១៤ វិច្ឆិកា ២០២៥ ក្រោមប្រធានបទ “គ្រឹះស្ថាន សិក្សាសាធារណៈមានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពចាំបាច់ត្រូវមានការចូលរួមពីសហគមន៍”។

ដោយមានការចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព អភិបាល ក្រុង ស្រុក នាយក នាយិកា លោកគ្រូ អ្នកគ្រូសិស្សនិស្សិតបានចូលរួម។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់បន្ថែមថា ក្នុងកម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ខេត្ត នាពេលនេះគឺបានផ្តល់ឱកាសឱ្យយុវជនបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈក្នុងការជជែកដេញដោលក្នុងសមរភូមិគំនិតនៃសង្គមពុទ្ធិ ដើម្បីស្វែងរកសុខដុមនីយកម្មសម្រាប់ ទាំងអស់គ្នា បង្កើនបណ្តាញទំនាក់ទំនងល្អរវាងយុវជន ដើម្បីផ្លាស់ប្តូរបទពិសោធគ្នា បណ្តុះនូវចំណេះដឹងថ្មីៗ ដែលកើតចេញពីការស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យា និងការរស់នៅជាក់ស្តែង ពង្រីកធនធានយុវជន ដើម្បីអាចអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សសម្រាប់ជាតិកម្ពុជា។ ជាការពិតណាស់ប្រទេសជាតិយើងសព្វថ្ងៃ គឺមានសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយ ឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍយុវជនឱ្យមានភាពរីកចម្រើនគ្រប់ផ្នែក ទាំងចំណេះដឹង ចំណេះធ្វើ សុខុមាលភាព កាយសម្បទា សីលធម៌ និងការរស់នៅថ្លៃថ្នូរ ចៀសផុតពីអំពើអបាយមុខ អសីលធម៌ និងអំពើហិង្សាផ្សេងៗ ។

ក្នុ្ងងនាមថ្នាក់ដឹកនាំខេត្តព្រះសីហនុ សប្បាយរីករាយ នឹងផ្តាំផ្ញើដល់ក្មួយៗយុវជន ជាបេក្ខជនទាំងអស់ត្រូវចូលរួមប្រកួតបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព បញ្ចេញគ្រប់ចំណេះដឹង និង ជំនាញច្បាស់លាស់ស្របតាមនិតិវិធី នៃការប្រកួតប្រជែងរហូតទទួលបានជ័យលាភីលេខ១ថ្នាក់ខេត្ត និងបន្តទៅថ្នាក់ជាតិឱ្យបានកាន់តែល្អប្រសើរ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត បានឲ្យដឹងដែរថា ក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី “វេទិកាជជែកដេញដោលយុវជនខេត្តព្រះសីហនុ ឆ្នាំ២០២៥” នាពេលនេះ មន្ទីរអប់រំ បានរៀបចំជ្រើសរើសយកបេក្ខជនជាក្រុមសិស្សានុសិស្សថ្នាក់ទី១០ នៃវិទ្យាល័យនានាក្នុងខេត្តចំនួន១៦ក្រុម មានបេក្ខជនចូលរួមប្រកួតសរុបចំនួន ៨០នាក់ ស្រី ៦២នាក់ ចូលរួមប្រកួតជ្រើសរើសយកជ័យលាភីចំណាត់ថ្នាក់លេខ១ ប្រចាំខេត្ត ដើម្បីបន្តចូលរួម ប្រកួត កម្មវិធីជជែកដេញដោលថ្នាក់ជាតិ ឆ្នាំ២០២៦ នាពេលខាងមុខ៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា

评论

正在加载评论…