ពួកយោធាឈុតខ្មៅថៃរំលោភបំពានរាងកាយស្ត្រីខ្មែរម្នាក់ ខណៈដែលនារីរងគ្រោះ និងពលករប្រុសស្រីជាង ១០នាក់ ធ្វើដំណើរចេញពីប្រទេសថៃ វិលចូលមកប្រទេសកម្ពុជា តាមច្រកស្វាយចេក នៃស្រុកកំរៀង ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលនេះសមត្ថកិច្ចកម្ពុជាកំពុងយកចិត្តទុកដាក់ និងសួរសុខទុក្ខដល់ជនរងគ្រោះ។
មហាជនបានចាត់ទុកពីអំពើនេះជាអំពើអមនុស្សធម៌បំផុតពីសំណាងពួកយោធាឈុតខ្មៅថៃ។
ក្នុងករណីនេះបើយោងតាមរបាយការណ៍ពីជនរងគ្រោះ បានអះអាងថា ទាហានឈុតខ្មៅថៃបានយកទូរសព្ទពួកគេអស់ ៤គ្រឿង និងបានធ្វើបាបវ៉ៃទាត់ធាក់ និងអុកស្វាយកាំភ្លើង។ រីឯពលករនារីម្នាក់ក្នុងចំណោមនោះត្រូវបានទាហានឈុតខ្មៅថៃចាប់យកទៅធ្វើការរំលោភបំពានលើរាងកាយ រួចទើបបញ្ជូនឱ្យឆ្លងដែនមកប្រទេសកម្ពុជា៕
ដោយ៖ ប៉ៃ សុឃីម



