跳至正文
西哈努克省电视台 · 官方网站
登录

អភិបាលខេត្តព្រះសីហនុ៖ អាជ្ញាធរ និងសមត្ថកិច្ចទាំងពីរប្រភេទបង្កើនការអភិវឌ្ឍការផ្តល់សេវាសាធារណល្អ និងភូមិឃុំមានសុវត្ថិភាពជូនពលរដ្ឋ

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ ដើម្បីស្វែងយល់ពីការលំបាក និងក្តីកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៥ នៅបរិវេណវត្តសំរ៉ុង ស្រុកព្រៃនប់ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៥ ដែលពិធីនេះក្រោមការអញ្ជើញជាអធិបតីពី ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលស្រុក មេឃុំ មេភូមិ អង្គការសង្គមស៊ីវិល អាជីវករ ប្រជាពលរដ្ឋបានចូលរួមក្នុងវេទិការ។

ក្នុងឱកាសនោះឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត បានលើកអំពីការលំបាករបស់បងប្អូននៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នារកដំណោះស្រាយនៅបញ្ហាដែលសេសសល់ និងសូមលើកឡើងជាសំនួរឲ្យចំនៅក្តីកង្វល់ និងបញ្ហាក្នុងមូលដ្ឋានជូនថ្នាក់ដឹកនាំជួយដោះស្រាយ។

នៅក្នុងឱកាសនោះផងដែរ ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិឃុំ បានលើកឡើងនៅសំណូមពរ និងការលំបាកនៅក្នុងមូលដ្ឋានដែលបានលើកឡើងជាសំណូមពរផ្ទាល់មាត់ និងតាមសំបុត្រ ក្នុងនោះមាន៖ ការសាងសង់ និងជួសជុលផ្លូវ បញ្ហាសំរាម បញ្ហាដីធ្លីមិនទាន់ទទួលបានប្លង់ បញ្ហាសណ្ដាប់ធ្នាប់ ភូមិឃុំមានសុវត្ថិភាព ព្រមទាំងស្នើសុំដាក់លូ ស្តាប្រឡាយ ស្នើសុំដាក់បង្គោលភ្លើងតាមផ្លូវ បញ្ហាការអប់រំ និងបញ្ហាការផ្តល់សេវាសាធារណៈនៅក្នុងមូលដ្ឋានជាដើម។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅស្រុកព្រៃនប់នាពេលនេះ ដើម្បីចង់ស្វែងយល់ពីបញ្ហាដែលនៅសេសសល់ និងការរៀបចំគម្រោងអភិវឌ្ឍន៍បន្ត រួមទាំង ការផ្ដល់សេវាសាធារណៈ បង្កើនការបង្ការ បង្ក្រាបនៅរាល់បទល្មើសគ្រប់ប្រភេទ ដើម្បីភូមិឃុំ សង្កាត់ មានសុវត្ថិភាព។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាល និងដោះស្រាយពីសំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកជាសំណូមពរ ដើម្បីរួមគ្នាធ្វើការដោះស្រាយនូវសំណូមពរ ក្តីកង្វល់ ដែលប្រជាពលរដ្ឋជួបប្រទះដូចខាងលើនាពេលកន្លងមក ហើយការបើកវេទិកាសាធារណនាពេលនេះ ចង់ឈ្វេងយល់អំពី កង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ដើម្បីប្រមូលធាតុចូលយកមកអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការចូលរួមកែលម្អ អភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ហើយកែលម្អបំពេញបន្ថែមនូវចំណុចខ្វះខាតនៅពេលខាងមុខ។ ឯកឧត្តមអភិបាលខេត្ត បានទទួលយកសំណើ និងសំណូមពររបស់អ្នកចូលរួមដែលបានស្នើសុំ និងដោះស្រាយកង្វល់របស់មូលដ្ឋាន និងរួមជាមួយមន្ទីរអង្គភាព អាជ្ញាធរស្រុក ឃុំ និងមន្ត្រីជំនាញក្នុងការដោះស្រាយទទួលបានលទ្ធផលផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត សំណូមពរដល់ពលរដ្ឋចូលរួមគ្រប់គ្រងសោភ័ណភាព អនាម័យបរិស្ថាន ដើម្បីភាពស្អាតបញ្ចៀសនូវការបោះចោលសំរាមនៅតាមអូរ ប្រឡាយបង្កឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា ហើយកម្លាំងសមត្ថកិច្ចទាំងពីរប្រភេទ ត្រូវចាត់វិធានការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនបង្កើនការគ្រប់គ្រងភូមិឃុំមានសុវត្ថិភាពក្នុងមូលដ្ឋានឲ្យការរស់នៅរបស់ពលរដ្ឋមានភាពកក់ក្តៅនិងភាពសុខសាន្ត៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា

评论

正在加载评论…