跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងទេសចរណ៍សហការជាមួយវិទ្យាស្ថានខេត្តហ៊ូណាន និងស្ថានទូតចិនបើកវគ្គមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននៅខេត្តសៀមរាបចំនួន១០ថ្ងៃ

KPS99TV历史原文 · 暂无当前语言译文

ថ្លែងនៅក្នុងពិធីបើក”វគ្គបណ្តុះបណ្តាលការកសាងសមត្ថភាពកម្រិតខ្ពស់សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននៅកម្ពុជា” ដល់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់តួអង្គ ដែលពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍រួមទាំងផ្នែករដ្ឋ និងផ្នែកឯកជន។

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានឲ្យដឹងដែរថា ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជាមានភាពចម្រុះ ដែលនេះបង្ហាញថាការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់តួអង្គ។

លោកជំទាវអនុរដ្ឋលេខាធិការបន្តថា ការបើកដំណើរការនូវវគ្គបណ្តុះបណ្តាល ដែលបានដំណើរការនៅតាមរាជធានីខេត្ត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងមូលធនមនុស្សនៅក្នុងវិស័យទេសចរណ៍ឱ្យឆ្លើយតបបានទាំងបរិមាណ និងគុណភាពបំពេញតាមតម្រូវការជាក់ស្តែងនៃការវិវត្តវិស័យទេសចរណ៍។

លោកជំទាវ វណ្ណ សេរីរ័ត្ន បន្តថាវិស័យទេសចរណ៍ គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ការរីកចម្រើននៃវិស័យទេសចរណ៍ជាបន្តបន្ទាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលបានរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច ការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគដែលជាប្រភពបង្កើតការងារ បង្កើនចំណូលដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ព្រមទាំងជួយជំរុញការនាំចេញនៅនឹងកន្លែង ការទ្រទ្រង់កំណើនសេដ្ឋកិច្ច  បង្កើនចំណូលជាតិ ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៥នេះតទៅ ដោយមានមគ្គុទេសក៍ទេសចរណ៍កម្ពុជាចូលរួមប្រមាណ៥០នាក់ ៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…