跳至正文
西哈努克省电视台 · 官方网站
登录

កសិករខេត្តបន្ទាយមានជ័យកំពុងប្រមូលផលស្រូវ ជាមួយតម្លៃទិញចាប់ពី ៩៣០–៩៥០ រៀល/គក

KPS99TV历史原文 · 暂无当前语言译文

កសិករនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងរវល់ប្រមូលផលស្រូវ និងលក់ចេញក្នុងរដូវប្រមូលផលឆ្នាំនេះ។ កសិករជាច្រើនកំពុងច្រូត និងរៀបចំដឹកជញ្ជូនទៅកន្លែងប្រមូលផ្តុំ ខណៈដែលអាជីវករមួយចំនួនបានធ្វើដំណើរទៅទិញដល់ទីតាំង ដើម្បីអាចជួយសម្រួលដល់ការជួញដូរ។

តាមការបញ្ជាក់ពីកសិករមូលដ្ឋាន បច្ចុប្បន្នតម្លៃទិញស្រូវស្ថិតនៅចន្លោះពី ៩៣០រៀល ដល់ ៩៥០រៀល ក្នុងមួយគីឡូក្រាម អាស្រ័យទៅលើប្រភេទស្រូវ និងគុណភាពផលិតផល។ កសិករខ្លះបានបញ្ជាក់ថា តម្លៃឆ្នាំនេះស្ថិតនៅកម្រិតពេញចិត្ត និងជួយគាំទ្រចំណូលគ្រួសារបានល្អក្នុងរដូវប្រមូលផលនេះ។

ដោយ៖ KPS99TV

评论

正在加载评论…