跳至正文
西哈努克省电视台 · 官方网站
登录

យុវតីសិស្សសាលា៣នាក់ជិះម៉ូតូចាក់ជ្រែតាមផ្លូវនិងយុវសិស្ស១ក្រុមទៀតណាត់វាយគ្នាក្រៅសាលាត្រូវសមត្ថកិច្ចឃាត់អប់រំនិងធ្វើកិច្ចសន្យា

KPS99TV历史原文 · 暂无当前语言译文

ក្រោយពីមានករណីបែកធ្លាយវីដេអូរបស់ក្មេងស្រី៣នាក់ដែលជាសិស្សសាលាជិះម៉ូតូចាក់ជ្រែចុះឡើងនៅលើដងផ្លូវ និងវីដេអូសិស្សណាត់វាយគ្នាក្រៅសាលានៅលើផ្លូវបេតុងមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឈានដល់ការឃាត់ និងកោះហៅសិស្សានុសិស្សទាំង២ករណីនេះមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យអាណាព្យាបាលមកធានាយកទៅអប់រំណែនាំបន្ត។

ជាក់ស្តែងករណីទី១៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កែបានសហការជាមួយកម្លាំងជំនាញស្រុកចុះស្រាវជ្រាវនិងកំណត់អត្តសញ្ញាណបានក្រុមក្មេងស្រី៣នាក់ដែលជិះម៉ូតូចាក់ជ្រែនៅលើដងផ្លូវ នៅចំណុចខាងមុខសាលាអនុវិទ្យាល័យខ្វាន់ស៊ាមសង្កែ។ នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូជ្រែចុះជ្រែឡើងនៅលើដងផ្លូវពិតប្រាកដមែន។ ក្រោយពីស្ដាប់ចម្លើយសារភាព សមត្ថកិច្ច បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យអាណាព្យាបាលមកធានាយកទៅអប់រំណែនាំបន្ត។ រីឯមធ្យោបាយធ្វើដំណើរ សមត្ថកិច្ចបានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កែ រយះពេលបីខែ។

ចំណែកករណីទី២៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា មានករណីបែកធ្លាយវីដេអូសិស្សសាលាណាត់វាយគ្នាក្រៅសាលានៅលើផ្លូវបេតុង បឹងឈូក ស្ថិតនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ភ្លាមៗនៅថ្ងៃទី២៩ ខែវិច្ឆិកា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកណ្តៀងរាយ និងគណៈនាយកសាលាវិទ្យាល័យហ៊ុនសែនប្រសូត្រ បានស្រាវជ្រាវកំណត់អត្តសញ្ញាណឃាត់ខ្លួនបានជនសង្ស័យជាសិស្សចំនួន០២នាក់ដែលជាជនដៃដល់។ ក្នុងនោះមាន៖១. ឈ្មោះ សេង ស៊ុកសុភក្ត្រា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រៀនថ្នាក់ទី៩A រស់នៅភូមិប្រសូតទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប និង២. ឈ្មោះ វិត ដេវីត ភេទប្រុស អាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៩F រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។ ជុំវិញនឹងករណីនេះ ជនសង្ស័យទាំង០២នាក់ខាងលើ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ពួកគេពិតជាបានណាត់វាយគ្នានៅផ្លូវបេតុងខាងលើជាមួយជនរងគ្រោះឈ្មោះ គិន សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិទាហានលើ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ដែលមានជំងឺប្រចាំកាយពិតមែន។

យ៉ាងណាករណីនេះ លោកអធិការនគរបាលស្រុកស្ដីទី បានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោស្នងការ និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យម្នាក់កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។ រីឯ សិស្សឈ្មោះ វិត ដេវីត អាយុ១៣ឆ្នាំ ត្រូវបានលោកអធិការនគរបាលស្រុកស្ដីទីស្នើសុំអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញដោយធ្វើកិច្ចសន្យាអប់រំណែនាំ និងអញ្ជើញអាណាព្យាបាលមកធានាអៈអាងយកទៅអប់រំបន្ត៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…