跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមហ៊ុនវិនិយោគ មានទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាថ្នាក់ដឹកនាំខេត្តព្រះសីហនុបានបោះទុនវិយោគយ៉ាងច្រើន ដើម្បីសាងសង់អគារខុនដូកម្ពស់៣៩ជាន់

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ ក្រុមហ៊ុនវិនិយោគគម្រោង TIME SQUAREទី១០ មានទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាថ្នាក់ដឹកនាំខេត្តព្រះសីហនុបានបោះទុនវិយោគយ៉ាងច្រើន ដើម្បីសាងសង់អគារខុនដូចំនួន០១អគារ មានកម្ពស់៣៩ជាន់ លើផ្ទៃដីសរុប ១១៧.៦២៥ ម៉ែត្រការ៉េ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបានបញ្ចុះបឋមសិលាសាងសង់អគារជាផ្លូវការនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ។

មានប្រសាសន៍នាឱកាសនោះ លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានរីករាយស្វាគមន៍ចំពោះក្រុមហ៊ុនវិនិយោគគម្រោង TIME SQUAREទី១០ សាងសង់អគារខុនដូចំនួន០១ អគារ មានកម្ពស់៣៩ជាន់ លើទឹកដីខេត្តព្រះសីហនុ ក្នុងនាមតំណាងឲ្យរដ្ឋបាលខេត្តព្រះសីហនុគាំទ្រយ៉ាងពេញទំហឹង និងបន្តគាំទ្រការពារសន្តិសុខសណ្តាប់ធ្នាប់ និងផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគដែលបានមកបណ្តាក់ទុនស្របច្បាប់គ្រប់ប្រភេទលើទឹកដីខេត្តព្រះសីហនុ និងសូមជូនពរដល់ក្រុមសាងសង់ទទួលបានជោគជ័យទៅតាមការគ្រោងទុក។

ក្នុងឱកាសនោះ លោកនាយកក្រុមហ៊ុន និងភរិយាគម្រោង Times Squareទី១០ មានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការចូលរួមបើកគម្រោងទី១០ លេខ១០របស់យើងនៅក្នុងទឹកដីក្រុងព្រះសីហនុនេះ។

ពួកគាត់ពិតជាស្រលាញ់ចូលចិត្តទីក្រុងព្រះសីហនុ ហើយជឿជាក់ថា គម្រោងនេះនឹងនាំមកនូវថាមពលថ្មី និងការរីកចម្រើនថ្មី សម្រាប់ទីក្រុងដ៏អស្ចារ្យមួយនេះ ដើម្បីឲ្យមនុស្សជាច្រើនទៀតអាចរស់នៅទីនេះយ៉ាងសុខសាន្ត និងភ្ញៀវទេសចរអាចមកទស្សនាបានកាន់តែច្រើន។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលបានគាំទ្រពួកយើង និងសូមឲ្យយើងបន្តសហការ និងធ្វើអស់ពីសមត្ថភាព ដើម្បីបង្កើតអ្វីៗល្អប្រសើរជាមួយគ្នាតទៅមុខទៀត។

លោក ភឿន សុធឿន ប្រធានផ្នែកវិស្វករគ្រប់គ្រងនៃការដ្ឋានបញ្ជាក់ថា៖ គម្រោង TIME SQUAREទី១០នេះ សាងសង់ទៅតាមស្តង់ដាបច្ចេកទេសមានហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងសំណល់រឹង-រាវ រៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ បំពាក់ម៉ាស៊ីនចម្រោះទឹកកខ្វក់ ប្រព័ន្ធលូ ស្របតាមមុខងារប្រើប្រាស់អគារខុនដូមុនបង្ហូរចេញ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធអគ្គិសនី ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដោយមានការពិនិត្យយល់ព្រមពីសមត្ថកិច្ចជំនាញពាក់ព័ន្ធ ព្រមទាំងប្រើប្រាស់បច្ចេកទេសសាងសង់សមស្រប ដើម្បីធានាសុវត្ថិភាពដល់សំណង់ជិតខាង ការពារបរិស្ថាន សុវត្ថិភាពសាធារណៈ តាមការរំពឹងទុកអគារខុនដូនេះ សាងសង់ក្នុងរយៈពេល៣ទៅ៤ឆ្នាំទើបរួចរាល់ ៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ទាវ វិឆាត

评论

正在加载评论…