跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជា–វៀតណាម បើកដំណើរការច្រកទ្វារអន្តរជាតិម៉ឺនជ័យ–តឹនណាម ជាផ្លូវការនាព្រឹកនេះ

KPS99TV历史原文 · 暂无当前语言译文

នៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ–តឹនណាម។

ច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ទល់មុខនឹងច្រកទ្វារអន្តរជាតិតឹនណាម ស្ថិតនៅភូមិតឹនណាម ឃុំតាំងចិន ស្រុកតាំងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។

ដើមកំណើតរបស់ច្រកនេះ គឺជាច្រករបៀងមួយ ដែលប្រជាពលរដ្ឋពីទាំងសងខាងកម្ពុជា–វៀតណាម ប្រើប្រាស់សម្រាប់ដោះដូរទំនិញ និងផលិតផលកសិកម្មជាប្រចាំ។ ចាប់តាំងពីឆ្នាំ ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានដំឡើងច្រកនេះទៅជាច្រកទ្វារព្រំដែនតំបន់ ហើយបន្តកែឡើងជាច្រកទ្វារអន្តរជាតិ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤។

ដោយឡែកនៅខាងច្រកទ្វារព្រំដែនតឹនណាម លើទឹកដីវៀតណាមវិញ ត្រូវបានរដ្ឋាភិបាលវៀតណាម យល់ព្រមជាគោលការណ៍ដំឡើងច្រកទ្វារនេះ ទៅជាច្រកទ្វារអន្តរជាតិ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧៕ ដោយ៖ KPS99TV

评论

正在加载评论…