跳至正文
西哈努克省电视台 · 官方网站
登录

សៀមចោទកម្ពុជាចល័តសព្វាវុធធុនធ្ងន់តាមបណ្តោយព្រំដែនជាព័ត៌មានមិនពិត

KPS99TV历史原文 · 暂无当前语言译文

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសបដិសេធទាំងស្រុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃដែលបានផ្សព្វផ្សាយព័ត៌មានថា៖ «កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ» គឺជាព័ត៌មានមិនពិត។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ចេញមកបញ្ជាក់ដូច្នេះ ដោយសារនៅរសៀលថ្ងៃទី០៨ ខែធ្នូនេះ ក្រសួងការពារជាតិកម្ពុជា បានកត់សម្គាល់ឃើញបន្ថែមថា ផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃមានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត ដោយចុះផ្សាយថា ”កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់។

អ្នកនាំពាក្យក្រសួងការជាតិកម្ពុជា បានចាត់ទុកសកម្មភាពខាងលើរបស់ភាគីថៃ គឺជាចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេស ដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។ ចំណែក ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួនខាងលើ គឺជាព័ត៌មានមិនពិត ខណៈអ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ។

ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ព្រមទាំងបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត សំដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…