跳至正文
西哈努克省电视台 · 官方网站
登录

អាស៊ានបរាជ័យក្នុងការបញ្ឈប់ការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ ហើយពន្យារពេលការឈប់បាញ់គ្នាទៅជាការចរចាទ្វេភាគី

KPS99TV历史原文 · 暂无当前语言译文

កិច្ចប្រជុំបន្ទាន់របស់អាស៊ាន បានបរាជ័យក្នុងការបញ្ឈប់អំពើហិង្សាដែលកំពុងកើនឡើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយការប្រយុទ្ធគ្នានៅតែបន្ត ខណៈដែលភាគីទាំងពីរបានយល់ព្រមផ្លាស់ប្តូរការពិភាក្សាអំពីបទឈប់បាញ់ទៅកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ទ្វេភាគី ដែលគ្រោងធ្វើនៅថ្ងៃទ២៤ ខែធ្នូស្អែកនេះ។

កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានកោះប្រជុំនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២២ ខែធ្នូម្សិលម៉ិញនេះ មានបំណងស្តារការសន្ទនាឡើងវិញ បន្ទាប់ពីការប៉ះទង្គិចគ្នាដោយអាវុធ ធ្វើឱ្យភាគីទាំងសងខាងស្លាប់ និងរបួសជាច្រើននាក់ ខណៈជនភៀសសឹករងទុក្ខវេទនាជាង២លាននាក់។ ជំនួសឱ្យការបង្កើតបទឈប់បាញ់ជាបន្ទាន់ កិច្ចពិភាក្សាពិសេសនេះ បានពន្យារពេលការសម្រេចចិត្តសំខាន់ៗទៅប្រជុំនៅ GBC ដែលជាយន្តការទ្វេភាគី។

យ៉ាងណាម៉ិញ ការអំពាវនាវឱ្យស្ដារឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពកាលពីខែកក្កដា និងសេចក្តីប្រកាសរួមខែតុលា ដែលចុះហត្ថលេខារួមគ្នាដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានបរាជ័យ ដោយគ្មានការអើពើរណាមួយឡើយអំឡុងពេលកិច្ចប្រជុំម្សិលម៉ិញនេះ។

គូសបញ្ជាក់ដែរថា GBC នឹងកោះប្រជុំនៅថ្ងៃទី២៤ ខែធ្នូ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់។ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់សង្ឃឹមថា អរិភាពនឹងថយចុះយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…