跳至正文
西哈努克省电视台 · 官方网站
登录

យោធាថៃបាញ់ផ្លោងអាវុធធំ ១៥៥ម.ម ចូលក្រុងប៉ោយប៉ែត វាយប្រហារលើតំបន់ជនស៊ីវិលកម្ពុជានៅព្រឹកនេះ

KPS99TV历史原文 · 暂无当前语言译文

នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបន្តបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ម ចំនួន២គ្រាប់បន្ថែមទៀត ចូលក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមការបញ្ជាក់ពីក្រសួងការពារជាតិ នៅវេលាម៉ោង ៩:៤៦នាទី យោធាថៃបានអនុវត្តសកម្មភាពបាញ់ប្រហារខាងលើ ទៅលើតំបន់ប្រជាជនស៊ីវិលកម្ពុជា ស្ថិតក្នុងយោធភូមិភាគទី៥ តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ។

ក្រសួងការពារជាតិបានគូសបញ្ជាក់ថា សកម្មភាពនេះជាការវាយប្រហារដ៏កំរោល សាហាវ និងព្រៃផ្សៃ ដោយមិនរើសគោលដៅ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពប្រជាពលរដ្ឋស៊ីវិល។

ទន្ទឹមនឹងនេះ កងកម្លាំងប្រដាប់អាវុធកម្ពុជា បាននឹងកំពុងបន្តតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ និងប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីបំពេញតួនាទីការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសុវត្ថិភាពប្រជាជនកម្ពុជា យ៉ាងម៉ឺងម៉ាត់បំផុត។

ដោយ៖ KPS99TV

评论

正在加载评论…