跳至正文
西哈努克省电视台 · 官方网站
登录

រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារស្តារជីវភាពពលរដ្ឋ និងហេដ្ឋារចនាសម្ព័នដែលខូតខាត ពីជម្លោះព្រំដែនកម្ពុជា-ថៃ

KPS99TV历史原文 · 暂无当前语言译文

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើត និងតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព លំនៅដ្ឋានពលរដ្ឋ សាលារៀន និងហេដ្ឋារចនាសម្ព័ននានាដែលរងការខូតខាតដោយការឈ្លានពានរបស់យោធាថៃនៅតាមព្រំដែនកម្ពុជា-ថៃ។

យោងតាមសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចរៀបចំនេះ រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងសមាសភាពប្រធាន អនុប្រធាន និងសមាជិក មកក្រសួង-ស្ថាប័ន ចម្រុះ ដែលមានលោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធាន ដែលបានចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

សមាសភាពក្រុមការងារចំពោះកិច្ចនេះ មានតួនាទី សិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃហេដ្ឋរចនាសម្ព័ន្ធដែលខូតខាត និងតម្រូវការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…