លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំតំណាងមន្ទីរ-អង្គភាព និងមន្ត្រីជំនាញ ពិនិត្យសិក្សាដើម្បីលើកកម្ពស់បរិស្ថានព្រែកសែនត្រជាក់ចិត្ត ក្នុងមូលដ្ឋានក្រុងព្រះសីហនុ និងក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ព្រែកសែនត្រជាក់ចិត្ត ជាទីតាំងមួយដែលត្រូវបានទទួលការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តជាងខ្លាំង។ ជាក់ស្តែង កាលពីអំឡុងចុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត អមដំណើរដោយលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ អាជ្ញាធរដែនដីនិងតំណាងមន្ទីរពាក់ព័ន្ធ ក៏បានចុះពិនិត្យករណីបង្ហូរទឹកស្អុយចូលព្រែកសែនត្រជាក់ចិត្តផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត







