跳至正文
西哈努克省电视台 · 官方网站
登录

ខ្លោងទ្វារទន្លេអុំជាទីតាំងពេញនិយមដែលទេសចរមិនដែលរំលង

历史原文 · 暂无当前语言译文
ខ្លោងទ្វារទន្លេអុំ គឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃច្រកចេញចូលសំខាន់របស់ក្រុងអង្គរធំ ដែលជាផ្លូវទស្សនារមណីយដ្ឋានអង្គរក្នុងវង់តូចនិងវង់ធំ។ ខ្លោងទ្វារទន្លេអុំ ជាទីតាំងពេញនិយមដែលភ្ញៀវទេសចរមិនដែលរំលង ខណៈពួកគេតែងតែចុះឈប់ទស្សនាឈ្វេងយល់ និងថតរូបមិនដែលខានឡើយ។

ខ្លោងទ្វារទន្លេអុំទិសខាងត្បូងនេះ ជាកំពូលខ្លោងទ្វារដែលមានរូបព្រហ្មមុខបួនខ្ពស់ត្រដែតញញឹមពព្រាយ អមដោយចម្លាក់ទេវតានិងអសុរៈទាញព្រ័ត្រយ៉ាងស្វាហាប់ ម្ខាងៗមានចំនួន៥៤ នៅអមកំពែងក្រុងព័ទ្ធជុំវិញដោយកសិន្ធុទឹកនេះមានសោភ័ណល្អឯក ទាក់ចិត្តទេសចរជាតិ និងអន្តរជាតិឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…