跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចធិបតីឱ្យពលរដ្ឋចូលផ្ទៀងផ្ទាត់ក្នុងផេកហ្វេសប៊ុកសម្តេចសម្រាប់ការផុសជៀសវាងការយល់ច្រឡំ!

历史原文 · 暂无当前语言译文

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បានចេញសារណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងចូលផ្ទៀងផ្ទាត់ជានិច្ចសម្រាប់ការផុសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី មុននឹងជឿជៀសវាងការយក់ច្រឡំ ឬធ្លាក់ក្នុងឧបាយកលខ្មៅងងឹតរបស់ក្រុមប្រឆាំងដែលតែងចិញ្ចឹមចិត្តក្នុងការបោកប្រាស់តាមគ្រប់រូបភាព ដើម្បីតែបំផ្លាញជាតិសាសន៍ខ្លួនឯង។ 

ការក្រើនរំលឹកនិងណែនាំនេះ ដោយសារមានជនណាមិកបន្តធ្វើសកម្មភាពដោយក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហើយផ្សព្វផ្សាយព័ត៌មានមិនពិតថា និងកាត់តក្លែងបន្លំជាបន្តបន្ទាប់។ 

ដោយឡែក ផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺមានតែមួយ ដោយមិនមានការយកទៅផុសបន្តតាមក្រុមនោះទេ។ ដូច្នេះសាធាណជន និងប្រជាពលរដ្ឋទាំងអស់  អាចកត់សម្គាល់លើចំណុចមួយចំនួនដូចខាងក្រោម៖

១. ផេកដែលមានផុស គឺចេញពីផេកដោយមានតំណភ្ជាប់ច្បាស់លាស់ និងមានម៉ោង មានកាលបរិច្ឆេទជាក់លាក់ និង២. ផេកផ្ទាល់ខ្លួនរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី មានអ្នកតាមដានចំនួន ១,៨លាននាក់ ហើយមាន Link: https://www.facebook.com/share/16jZ2Q42Go/?mibextid=wwXIfr ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…