跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តម អឿង ចន្ថា អញ្ជើញសហដឹកនាំកិច្ចប្រជុំវាយតម្លៃសមត្ថភាពស្ថាប័នក្រសួងធនធានទឹក និងឧតុនិយម នៅ UNDP

KPS99TV历史原文 · 暂无当前语言译文

នាថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាសហដឹកនាំកិច្ចប្រជុំវាយតម្លៃលើសមត្ថភាពស្ថាប័នរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលរៀបចំនៅទីស្នាក់ការកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយ UNDP ក្នុងគោលបំណងប្រកាស និងពិភាក្សាលទ្ធផលនៃការវាយតម្លៃសមត្ថភាពស្ថាប័នរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគាំទ្រ និងកិច្ចសហការរវាង UNDP និងដៃគូអនុវត្តនានា។

ក្នុងឱកាសនោះ ឯកឧត្តម អនុរដ្ឋលេខាធិការ បានលើកឡើងថា ការវាយតម្លៃនេះ ផ្តោតលើដៃគូអនុវត្ត និងភាគីទទួលខុសត្រូវ ឬអ្នកទទួលជំនួយ ដែលមានសក្តានុពលក្នុងការទទួលបានការគាំទ្រពី UNDP ក្នុងអំឡុងវដ្តកម្មវិធីប្រទេសរយៈពេលប្រាំឆ្នាំ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ UNDP ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព៕ 

ដោយ៖ KPS99TV

评论

正在加载评论…