跳至正文
西哈努克省电视台 · 官方网站
登录

មន្រ្តីជំនាញហាមចែកចាយនិងប្រើប្រាស់ទឹកដោះគោម្សៅ Babybio Optima 1 បន្តទៀតក្រោយសង្ស័យមានសារធាតុ Cereulide

KPS99TV历史原文 · 暂无当前语言译文

摘要

Please click the link to get more news details

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា «ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានប្រកាសហាមឃាត់ការលក់ និងចែកចាយផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 នៅលើទីផ្សារបន្តទៀត ដោយសារសង្ស័យផលិតផលនេះអាចមានវត្តមាន TOXIN ឈ្មោះ Cereulide ដើម្បីធានាសុវត្ថិភាពសុខភាពទារក និងកុមារ។

តាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប កាលពីថ្ងៃទី២៧ ខែមករា ក៏បានហាមមាតាបិតា និងអ្នកប្រើប្រាស់កុំឱ្យទិញផលិតផលទឹកដោះគោម្សៅខាងលើ និងត្រូវបឈប់ការប្រើប្រាស់ជាបន្ទាន់។ បន្ថែមពីនេះ ត្រូវនសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីទទួលបានព័ត៌មានបន្ថែម ឬទំនាក់ទំនងទៅក្រុមហ៊ុន ដើម្បីប្តូរយកផលិតផលថ្មី។ ចំណែក ពាណិជ្ជករ និងអាជីវករធុរកិច្ច ត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីអនុវត្តនីតិវិធីនៃការដកហូតត្រឡប់មកវិញនូវផលិតផលខាងលើ។

ការប្រកាសហាមឃាត់ការលក់ ចែកចាយ និងប្រើប្រាស់ ដោយសារក្រុមហ៊ុន កុងទ័រ ភើហ្វឹក ហ្វាមេដ ឯ.ក ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខលក់ និងចែកចាយផលិតផលម៉ាក Babybio នៅកម្ពុជា បានជូនដំណឹងថា អាចមានវត្តមាន TOXIN ឈ្មោះ Cereulide នៅក្នុងផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ដែលកំពុងចរាចរនៅលើទីផ្សារកម្ពុជា។

សូមជម្រាបថា Cereulide គឺជាជាតិពុលដែលមានស្ថេរភាពកម្ដៅខ្ពស់ emetic (ក្អួត) ដែលផលិតដោយបាក់តេរី Bacillus cereus ដែលជារឿយៗត្រូវបានរកឃើញនៅក្នុងអាហារម្សៅដែលមានមេរោគ ឬថ្មីៗនេះនៅក្នុងគ្រឿងផ្សំជាក់លាក់ (ប្រេង ARA) នៅក្នុងរូបមន្តទារក។ វាដើរតួជាប៉ូតាស្យូមអ៊ីយ៉ូណូហ្វ័រដែលរំខានដល់មុខងារ mitochondrial បណ្តាលឱ្យក្អួត និងឈឺពោះភ្លាមៗ (30នាទីដល់ 6 ម៉ោង)៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…