跳至正文
西哈努克省电视台 · 官方网站
登录

អត្រាអ្នកស្លាប់ដោយសារជំងឺមិនឆ្លងកើនលើស៥០ភាគរយ!រដ្ឋមន្រ្តីសុខាភិបាលអំពាវនាវឱ្យអប់រំសុខាភាព

KPS99TV历史原文 · 暂无当前语言译文

摘要

Please click the link to get more news details

អត្រាជំងឺមិនឆ្លងជាបញ្ហាសុខភាពសាធារណៈមួយនៅក្នុងប្រទេសកម្ពុជាដែលកំពុងកើនឡើងធំទៅគួរឱ្យព្រួយបារម្ភ ខណៈអត្រាស្លាប់នៃជំងឺមិនឆ្លងនៅកម្ពុជាមានការកើនឡើងលើស៥០ភាគរយទៅហើយ។ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកឡើងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាន នៃសន្និបាតសុខាភិបាល លើកទី៤៥ កាលពីថ្ងៃទី២៦ ខែមករា។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា មធ្យមភាគអត្រាមរណភាពពីជំងឺមិនឆ្លងនៅទូទាំងពិភពលោកមានប្រមាណ ៧១ភាគរយ ខណៈកម្ពុជានៅមានអត្រាទាបជាងកម្រិតនោះ ប៉ុន្តែកំពុងស្ថិតក្នុងនិន្នាការកើនឡើងជាបន្តបន្ទាប់ ដោយសារការផ្លាស់ប្តូររបៀបរស់នៅ និងស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋ។ ត្រង់ចំណុចនេះហើយ ឯកឧត្តម បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់អប់រំសុខភាព និងការប្រកាន់ឥរិយាបថល្អ ដើម្បីសុខភាព។

ក្នុងនោះ ឯកឧត្តម ឈាង រ៉ា បន្តថា ជំងឺទឹកនោមផ្អែម គឺជាជំងឺមិនឆ្លងមួយដែលយើងត្រូវយកចិត្តទុកដាក់។ ជំងឺលើសឈាមថ្មី ដែលបានមកទទួលសេវាសាធារណៈមានចំនួន ៤៥,១០០៩ ករណី កើនឡើងជាង ១២ភាគរយ។ ចំណែក ជំងឺទឹកនោមផ្អែម មានអ្នកឆ្លងថ្មីជាង ២៩ម៉ឺនករណីកើនឡើងដល់២៦,៨ភាគរយ។ កំណើននេះ ត្រូវបានឯកឧត្តម មើលឃើញថា ដោយសារប្រជាពលរដ្ឋមានការយល់ដឹងក្នុងការចូលមកប្រើប្រាស់ និងជឿជាក់ទៅលើសេវាសាធារណៈដែលទទួលបានឱសថព្យាបាល និងការព្យាបាលនៅជិតនឹងមូលដ្ឋានរបស់ខ្លួន។

ដោយឡែក ជំងឺមហារីក ត្រូវបានក្រសួងសុខាភិបាលដាក់ឱ្យអនុវត្តផែនការស្រាវជ្រាវជំងឺនេះជាផ្លូវការ ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ ដើម្បីពង្រឹងទិន្នន័យ និងយុទ្ធសាស្ត្រព្យាបាលជំងឺធ្ងន់ធ្ងរនេះ។ បន្ថែមពីនេះ ក៏មានជំងឺផ្លូវចិត្តដែមមានជាង ៣៨៦,០០០ករណីកំពុងកើនឡើងដល់ ៣៧,៨ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ រីឯ អ្នកមកទទួលសេវាពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន មានជាង ៧,៤០០ករណី ក្នុងនោះមានស្ត្រី ៥៥៥នាក់៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…