跳至正文
西哈努克省电视台 · 官方网站
登录

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមដាក់ដំណើរការនៅថ្ងៃទី៩កញ្ញាខាងមុខនេះខណៈបានបិទបញ្ចប់ដំណាក់កាលសាងសង់

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំក្រុមការងារ បច្ចេកទេសចុះត្រួតពិនិត្យ និងប្រជុំវាយតម្លៃលើវឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ។

អង្គប្រជុំនេះបានពិភាក្សា និងវាយតម្លៃលើវឌ្ឍនភាពគម្រោងសាងសង់ វឌ្ឍនភាពការងារវិញ្ញាបនបត្រអាកាសយានដ្ឋាន វឌ្ឍនភាពការរៀបចំ ដំណើរការអាកាសយានដ្ឋាន វឌ្ឍនភាពការងារប្រព័ន្ធនាំផ្លូវអាកាស វឌ្ឍនភាពការរៀបចំត្រៀមផ្ទេរប្រតិបត្តិការពីអាកាសយានដ្ឋានភ្នំពេញ (PNH) ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) និងវឌ្ឍនភាពការងារច្រកទ្វារអន្តរជាតិជាដើម។

កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការ ដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយ ការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)និងក្រុមការងារ និងមន្ត្រីបច្ចេកទេសបុគ្គលិកពាក់ព័ន្ធផ្សេងទៀត។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យលើវឌ្ឍនភាពគម្រោងសាងសង់នាថ្ងៃនេះ ជាពេលវេលានៃការបិទបញ្ចប់ដំណាក់កាលសាងសង់ និងប្រជុំវាយតម្លៃទៅលើការបើកប្រតិបត្តិការជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…