跳至正文
西哈努克省电视台 · 官方网站
登录

CMAC និងJMAS ពួតដៃគ្នាបោសសម្អាតគ្រាប់បែកចង្កោមលើផ្ទៃដីជាង ៣០០ហិកតា ក្នុងខេត្តស្ទឹងត្រែង

KPS99TV历史原文 · 暂无当前语言译文

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងអង្គការសកម្មភាពកំចាត់មីនជប៉ុន(JMAS) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូរ ក្នុងការអនុវត្តគម្រោងបោសសម្អាតគ្រាប់បែកចង្កោម លើផ្ទៃដីទំហំជាង ៣០០ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។ នេះបើតាមការចុះផ្សាយរបស់អង្គភាពស៊ីម៉ាក់ នៅថ្ងៃទី៤ ខែកុម្ភៈនេះ។

បើតាមពិធីចុះហត្ថលេខា ដែលបានធ្វើឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ រវាងឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ និងលោក UNRAN Shigeyuki ប្រធានអង្គការ JMAS បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ មានរយៈពេល១២ ខែដោយចាប់ផ្តើមពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៧។ ចំណែក ថវិកាសម្រាប់ការអនុវត្តគម្រោងនេះ មានចំនួន ១៨៤ ៤៧១ ដុល្លារសហរដ្ឋអាម៉េរិក និងថវិកាក្នុងគម្រោងមួយចំនួនទៀត អង្គការ JMAS ជួយអភិវឌ្ឍន៍សហគមន៍ដោយផ្ទាល់។

សូមបញ្ជាក់ថា អង្គភាព CMAC និងអង្គការJMAS បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូលើគម្រោងបោសសម្អាតមីន និងអភិវឌ្ឍន៍សហគមន៍ក្រោយបោសម្អាតមីនរួចតាំងពីឆ្នាំ២០០២ ពោលគឺមានរយៈជាង២៤ឆ្នាំហើយ។ កិច្ចសហការរវាងអង្គភាពទាំង២ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងសុខសុវត្ថិភាព និងកសាងសេដ្ឋកិច្ច សង្គម ជូនប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ក្នុងខេត្តគោលដៅមួយចំនួន ដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែងជាដើម៕ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…