跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង បានចុះពិនិត្យ និងព្យាបាលជម្ងឺជូនពលរដ្ឋស្រុកឈូកដោយឥតគិតថ្លៃរយៈពេល២ថ្ងៃ

KPS99TV历史原文 · 暂无当前语言译文

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានរៀបចំកម្មវិធីចុះពិនិត្យព្យាបាលជម្ងឺទូទៅ ដោយឥតគិតថ្លៃជូនដល់ពលរដ្ឋស្រុកឈូក រយៈពេល ២ថ្ងៃ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តពោធិសត្ថារាម ហៅវត្តដីក្រហម ស្ថិតក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ក្រោមការចូលរួមពី ឯកឧត្តម យ៉ា សាដេត ទីប្រឹក្សាក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមកិច្ចសហការជាមួយមន្ទីរពេទ្យជាដៃគូរនៅប្រទេសបារាំង (AMH) រួមជាមួយសមគមបេសកម្មមនុស្សធម៌នៅកម្ពុជា ។

ទាំងអស់នេះដោយមានការគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម យ៉ា សាដេត បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែដាក់ចេញនូវគោលនយោបាយ ក៏ដូចជាការចង្អុលបង្ហាញដោយផ្ទាល់ដល់ភាគីពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត ហើយក្រុមការងារចុះមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសសុខុមាលភាពពលរដ្ឋ។

ឯកឧត្តមបានបញ្ចាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយរដ្ឋមន្ត្រី សាយ សំអាល់ តែងតែចុះសាកសួរសុខទុក្ខ ក៏ដូចជាពិនិត្យដល់គ្រប់មូលដ្ឋានខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមនានា ដោយមិនទុកឱ្យបងប្អូនជួបការលំបាកដោយគ្មានការគិតគូរនោះឡើយ។

ឯកឧត្តមបានបញ្ចាក់ថា សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងគឺតែងតែចុះមកព្យាបាលជម្ងឺជូនពលរដ្ឋដោយមិនគិតថ្លៃជារៀងរាល់ឆ្នាំក្នុងខេត្តចំនួន៣ រួមមានខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ដោយមានកិច្ចសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត។

លោក សៅ មឿន អភិបាលស្រុកឈូក នាឱកាសនោះបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលមកពីប្រទេសបារាំង ពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដែលបានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងស្រុកឈូកដោយមិនគិតថ្លៃ ដែលនេះជាការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋានពីសំណាក់ថ្នាក់ដឹកនាំយើងផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…