跳至正文
西哈努克省电视台 · 官方网站
登录

Love Riya មិនបានដោះលែងពីពន្ធនាគារនោះទេ ខណៈកំពុងមានកូនភ្លោះក្នុងផ្ទៃ

KPS99TV历史原文 · 暂无当前语言译文

ព័ត៌មានអំពីអ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ដែលកំពុងត្រូវបានចែករំលែកលើបណ្ដាញសង្គមថា នាងត្រូវបានដោះលែងពីពន្ធនាគារនោះ មិនមែនជារឿងពិតទេ។

តាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តកណ្តាល គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នាងនៅតែស្ថិតក្នុងការឃុំខ្លួននៅពន្ធនាគារ។ ចំពោះរូបភាពដែលបង្ហាញថា នាងស្លៀកពាក់ខោអាវអ្នកទោស និងស្ថិតនៅក្រៅពន្ធនាគារនោះ គឺជាករណីមន្រ្តីអនុរក្សនាំនាងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដោយមានការអនុញ្ញាតពីតុលាការ មិនមែនជាការដោះលែងឡើយ។

សមត្ថកិច្ចក៏បានឱ្យដឹងថា បន្ទាប់ពីចាប់ខ្លួនប្រហែលមួយសប្តាហ៍ ទើបដឹងថា នាងមានផ្ទៃពោះ ដែលជាកូនភ្លោះផងដែរ។

គួរបញ្ជាក់ថា នាងត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីតំណាងអយ្យការសម្រេចចោទប្រកាន់ចំនួន ២ បទល្មើស រួមមាន «ញុះញង់ឱ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍» និង «ធ្វើឱ្យខូចទឹកចិត្តកងទ័ព» ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្ដីលើបណ្ដាញសង្គម អំពីបញ្ហាព្រំដែនកម្ពុជា–ថៃ និងការប្រើប្រាស់ផលិតផលថៃ៕ ដោយ៖ ឡាយ កុល

评论

正在加载评论…