跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងការបរទេសកម្ពុជា៖មកដល់ពេលនេះពុំមានសេចក្តីរាយការណ៍ថាមានប្រជាជនកម្ពុជានៅតំបន់មជ្ឈិមបូព៌ារងគ្រោះនោះទេ

KPS99TV历史原文 · 暂无当前语言译文

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា មកដល់ពេលនេះពុំមានសេចក្ដីរាយការណ៍ថាមានប្រជាជនកម្ពុជារងគ្រោះទេ ហើយពលរដ្ឋកម្ពុជាទាំងអស់ដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាពរបស់ខ្លួន។ ក្រសួងការបរទេសកម្ពុជាអះអាងដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញនៅថ្ងៃទី២៨ ខែកុម្ភៈ។

ក្រៅតែពីការអះអាងរបស់ក្រសួងបរទេស ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល គូវ៉ែត អារ៉ាប់រួម កាតា និងបារ៉ែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅទីនោះសូមមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តដាច់ខាត់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនដែរ ស្របពេលស្ថានភាពជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែល សហរដ្ឋអាម៉េរិក និងប្រទេសអ៊ីរ៉ង់ កំពុងកើនកម្តៅកាន់តែខ្លាំងឡើង៕

ដោយ៖ ង៉ែត ពិសាន្ត 

评论

正在加载评论…