គិតមកដល់ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ករណីអគ្គិភ័យឆាបឆេះឃ្លាំងអេតចាយដ៏ធំមួយកន្លែង ស្ថិតនៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មិនទាន់រលត់នៅឡើយទេ ខណៈកម្លាំងនគរបាលបានចាយពេលជិត២៤ម៉ោងហើយក្នុងការបាញ់ពន្លត់អគ្គិភ័យនេះ បន្ទាប់ពីឆាបឆេះតាំងពីវេលាម៉ោងជិត៣រសៀលថ្ងៃទី០៥ ខែមីនាម្សិលមិញ។
យ៉ាងណា មកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងបន្តបាញ់ពន្លត់ និងគ្រប់គ្រងមិនឱ្យឆេះរីករាលដាលបន្ថែមទៀត។ ចំណែក មូលហេតុវិញ អាជ្ញាធរមិនទាន់បញ្ជាក់ពីមូលហេតុជាក់លាក់បាននៅឡើយទេ។ ប៉ុន្តែ ការឆាបឆេះយ៉ាងសន្ធោសន្ធៅផ្សែងហោះទៅលើអាកាសយ៉ាង "ខ្មួលខ្មាញ់" បែបនេះ ដោយសារតែមានប្រភេទជ័រ សម្ភារៈចាស់ៗ និងមានតួយន្ដហោះចាស់នៅក្នុងទីតាំងនៃកន្លែងស្ដុកអេតចាយនោះផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត






