跳至正文
西哈努克省电视台 · 官方网站
登录

អាជ្ញាធរខេត្តព្រះសីហនុនិងមន្ត្រីជំនាញ កបប ខេត្តយកចិត្តទុក្ខដាក់ខ្ពស់ចំពោះតំលៃប្រេងឥន្ធនៈទូទាំងខេត្ត

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ លោក ឃុន ស៊ីម៉ន ប្រធានសាខា កបប ខេត្តព្រះសីហនុបានឲ្យដឹងនៅរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ថា៖ ដោយអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្តព្រះសីហនុ បានចុះត្រូតពិនិត្យស្ថានីប្រេងឥន្ធនៈនៅទូទាំងខេត្តមានចំនួន ៧៥ ទីតាំង។

ដោយកាលពីថ្ងៃទី ២៧ ស្ថានភាពមានការជ្រួលច្របល់ចំពោះតម្លៃប្រេងមានការឡើងថ្លៃខ្លាំងនៅទូទាំងប្រទេសធ្វើឲ្យស្ថានីយ៍មួយចំនួនបានបិទដំណើរការអាជីវកម្ម។

ដោយឡែកខេត្តព្រះសីហនុ មានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានជំរុញឲ្យមន្ត្រីជំនាញ កបប ខេត្តចុះត្រួតពិនិត្យតាមដានរាល់សកម្មភាពនៅគ្រប់ទីតាំងស្ថានីយ៍ប្រេងទាំងអស់ទូទាំងខេត្តព្រះសីហនុផងដែរ។

លោកប្រធានសាខា កបប ខេត្តក៏បានបញ្ជាក់ថានៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២៦ នេះស្ថានីយ៍ប្រេងដែលផ្អាកបានបើកអាជីវកម្មជាធម្មតាឡើងវិញ ដោយបានអនុវត្តការលក់ត្រឹមត្រូវតាមសេចក្តីជូនដំណឹរបស់ក្រសួងពាណិជ្ជកម្ម។  

សូមបញ្ជាក់ថា ៖ ចំពោះស្ថានីយ៍ផ្អាកអាជីវកម្មដោយអស់ស្តុកប្រេងឥន្ធនៈ (កំពុងបញ្ជាទិញ)  ៧ទីតាំង -ប្រេងមានក្នុងស្តុកសរុប(ស្ថានីយ៍ក្នុងខេត្ត)រូមមាន៖ ប្រេងសាំងធម្មតា ៣៦២,៥៩៥លីត្រ-ប្រេងសាំងស៊ុបពែ ២៨៣,០៥០លីត្រ និង ប្រេងម៉ាស៊ូត ២៨៣, ៩៨១លីត្រ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…